Saturday, December 17, 2011

ទន្លេសាប

by Tararith

វាលធំល្វឹងល្វើយដាច់សង្វែង         សន្ធឹងបែកផ្សែងផុតនេត្រា
បណ្ដុំនៃពួកកងមច្ឆា                      នឹងហ្វូងបក្សាច្រើនស្អេកស្កះ។
ឯព្រៃលិចទឹកដុះសន្ធឹង                  ស្រងាត់ល្វើយល្វឹងស្ដុកក្រៃក្រាស់
ទន្លេសាបប្រៀបត្រីច្រើនណាស់      តូចធំមិនខ្វះក្នុងគង្គា។
ប្រសិនគ្មានផ្ទះលើផ្ទៃទឹក                ដ៏ច្រើនសន្ធឹកនោះពិតជា
លម្អទន្លេទឹសនានា                       នាំកម្ពុជាជួបសុខុម។
បណ្ដែតតាមទឹកទូកគគោក             ម្ចាស់ដួនចាប់យកមិនបាច់សុំ
ត្រីក្នុងទន្លេទាំងតូចធំ                     រីកសហគមន៍រួមទឹកដី។
អនាគតទៅទន្លេអើយ                   មនុស្សម្នាកើនហើយពាក់ដួនថ្មី
ពិតជាជញ្ជាត់អស់ពូជត្រី               ម្ចាស់បឹងដឹងក្តីអ្វីក៏ហួស៕

No comments:

Post a Comment