Wednesday, June 17, 2015

មិនចាំ

by Tararith

ស្រុកខ្មែរមានឈើធំមួយដើម

ខ្ពស់ធំសម្បើមលើសអស់ឈើ

មានផ្លែល្អស្រស់នៅខាងលើ

ឈោងបេះផ្លែឈើតែមិនបាន។

គ្រប់ផ្ទះតូចធំចំហរទ្វារ

ខ្មែរចេញគ្រប់គ្នាស្លេកស្លាំងប្រាណ

ក្នុងចិត្តខ្លាំងក្លាពន់ប្រមាណ

បានត្រឹមរៀបប្រាណសម្រាប់ស្លាប់។

ឃើញអ្នកធំខ្មែរមុខញញឹម

ក្នុងចិត្តសង្ឃឹមលូកដៃចាប់

ចិនយួនជាគូកនជាប់លាប់

ខ្មែរអើយចាប់ជាប់តែខាងចាញ់។

ប្រវត្តិធ្លាប់មានរៀនមិនចាំ

ឧបាយដឹកនាំរិតចម្រាញ់

ជាតិគេរុងរឿងបានសុខឆ្ងាញ់

ខ្មែរបានត្រឹមបាញ់សម្លាប់គ្នា៕


No comments:

Post a Comment