Friday, April 1, 2016

វត្តបឹងជ្រោ

By Tararith

វត្តបឹងជ្រោជ្រងោឈរចាំ            ដីខ្មែររាប់ឆ្នាំពីដូនតា
អារាមដំណែលពុទ្ធសាសនា       តំណាងខេមរាមកហូរហែ។
បឹងជ្រោបង្ហូរអស់ទឹកភ្នែក          អាល័យស្ដាយពេកឱដីខ្មែរ
អំពៅយួនដុះជំនួសស្រែ             អ្នកថែផងដែរជំនួសគ្នា។
ម្ដងម្ដុំបើផ្គុំធំពេកហើយ              ឈូសឆាយបង្ហើយចូលដល់ធ្លា
អារាមបឹងជ្រោនឹងអស់ងារ         ពីកម្ពុជាមិនខានឡើយ។
ប្រជាឃុំជាំទ្រាំពេកណាស់         នាំគ្នាបម្រះហែលរកត្រើយ
ប្ដឹងហើយតែគ្មានឡើយចម្លើយ   យួនច្រៀកគ្មានស្បើយដីវត្តជ្រោ៕

No comments:

Post a Comment