By Tararith
អាល័យស្រុកទេសធ្លាប់ថ្កុំថ្កើង ឆេះដូចចំបើងប៉ើងទាំងមនុស្ស
ផ្កាមិនដាក់ផ្លែបែររោយរុះ ទឹកដីគេពុះចែកឲ្យឃ្លាត។
ដើមត្នោតដុះដោតលើអង្គរ ខ្លះដេកខ្លះឈរតាមធម្មជាតិ
ខ្វះអ្នករក្សាខ្វះផៅញាតិ ម្ដងមួយត្នោតឃ្លាតដែនដីខ្មែរ។
ត្នោតអើយដុះដោតលើសិលា សម្បើមអស្ចារ្យឫទ្ធពូកែ
បែរហោចរិលរិចខ្វះអ្នកថែ គេប្រើដៃខ្មែរកាប់រំលំ។
អាណិតកូនចៅជំនាន់ថ្មី ក្មេងៗប្រុសស្រីទ្រហ៊ោយំ
ម្រាមដៃតូចៗលើកបង្គំ សុំប្រាក់សុំនំតាមប្រាង្គប្រា។
រូបដូនតាជាប់នឹងផ្ទាំងថ្ម ដំរីនាគម្ករគ្រុឌយក្សា
ធ្លាប់ជ្រែកធរណីទោះទីណា មានមហិច្ឆតាការពារជាតិ។
រុក្ខជាតិមនុស្សសត្វ
និងព្រលឹង បានអ្វីរំពឹងតទៅទៀត
ម្ដងមួយដែនដីបង់ព្រាត់ឃ្លាត សៀមយួនព្រោងព្រាតវាតខេមរា៕
No comments:
Post a Comment