Friday, July 7, 2023

ឆ្នាំងបាយ

By Tararith

ឆ្នាំងអើយគេដាក់ដាំអាហារ
ភ្លើងរាប់អង្សាដុតកំដៅ
ទាំងបាតទាំងគ្របផ្សែងរោលខ្មៅ
ជួនបាយខ្លោចឆៅម្ចាស់បោកប្រាស។
ឆ្នាំងនៅលើភ្លើងរៀងរាល់ថ្ងៃ
ច្រើនកាសសម័យទ្រាំខ្លាំងណាស់
បាយកកបាយក្ដាំងស្គាល់ឆ្នាំងច្បាស់
តែម្ចាស់រមិលមិនស្គាល់គុណ

No comments:

Post a Comment