C write

យើងសរសេរអំពីអ្វីដែលកំពុងកើតឡើង ហើយព្យាយាមប្រឌិតឲ្យបាន

ល្អ ដើម្បីចែករំលែកព័ត៌មានទាំងនេះ ដល់អ្នកអានទុកជាការកម្សាន្ដ។

បើយើងជាអ្នកជំនាន់ថ្មីមិនសរសេរ បើយើងកំពុងរស់លើទឹកដីរបស់

យើងមើលឃើញបញ្ហានានា ហើយយើងមិនសរសេរ តើអ្នកអានបានអ្វីអាន

នោះមានន័យថា អក្សរសិល្ប៍ខ្មែរយើងកំពុងតែវិនាស ព្រោះតែជំនាន់របស់

យើង មិនយកចិត្តទុកដាក់ថែរក្សា។ ប្រទេសកម្ពុជាយើង មានអ្នកនិពន្ធតិច

ណាស់ ហើយអ្នកនិពន្ធយើងភាគច្រើន មានការភ័យខ្លាច ចំពោះការបញ្ចេញ

មតិតាមរយៈសំណេរ។ សូមលើកទឹកចិត្តខ្លួនឯងឡើង គឺយើងជាអ្នកនិពន្ធ

មិនមែនជាអ្នកប្រឆាំង ឬបំផ្លាញជាតិដូចអ្នកនយោបាយមួយចំនួននោះទេ

គឺយើងសរសេរដើម្បីផលប្រយោជន៍សង្គមខ្មែរទាំងមូល។