By Tararith
ដើមឈើធំមាំមែកខាសា រស់បានដោយសារឫសកប់ដី
ជួយទ្រជួយទប់មិនដែលស្ដី ដើមមានរស្មីមានផ្លែផ្កា។
ឈើអើយរេរាំតាមវាយោ ឯឫសថ្ងួចថ្ងូរទប់កាយា
ផុតដីសប្បាយតាមប្រាថ្នា ឫសក្រោមឈឺផ្សាក្នុងធរណី។
ដើមមុនគេកាប់យកធ្វើឧស ឫសស្ទួយបណ្ដុះបានដើមថ្មី
ដើមចាស់ដើមថ្មីមួយណាក្ដី ជាន់ឫសក្នុងដីពន្លិចថែម៕
No comments:
Post a Comment