Friday, March 27, 2020

ទន្លេសាប

By Tararith


បឹងទន្លេសាបធំល្វើយល្វឹង                     ជាទីរំពឹងគ្រប់រដូវ
មានទឹកស្រោចស្រពដំណាំស្រូវ             ទឹកហូរជាផ្លូវទៅរកគ្នា។
ទាំងហ្វូងមច្ឆាហែលឆ្វែលឆ្វាត់                ទៅមកមិនស្ងាត់ក្នុងគង្គារ
ត្រីតូចត្រីធំមូលផ្ដុំគ្នា                             ជីវិតបូជាជូនជាតិខ្មែរ។
ទន្លេឥឡូវត្រូវធ្លុះធ្លាយ                           មាត់ច្រាំងដីជ្រាយបាក់ហូរហែ
លើទឹកមានទូកជាតិខាងក្បែរ                 ពាក់ដួនផងដែរនេសាទត្រី៕

No comments:

Post a Comment