Sunday, March 9, 2025

ចាំទុក

By Tararith


សន្ធិសញ្ញាសន្ដិភាព                     ច្បាប់នេះបើប្រៀបឧត្តមខ្ពស់
អនុញ្ញាតឲ្យខ្មែរបានរួចរស់             បញ្ចប់ជំលោះខ្មែរនឹងខ្មែរ។
ទទួលស្គាល់ដោយអន្ដរជាតិ           ពង្រឹងថែមទៀតឥតកែប្រែ
ប្រជាធិបតេយ្យយើងត្រូវថែ           ឲ្យមាំពូកែខ្មែរផុតទុក្ខ។
ឥឡូវដប់ប្រាំបួនឆ្នាំប្លាយ                ខ្មែរជួបសប្បាយ ជួបស្រណុក
ឬជួបតែនឹងគេអុកឡុក                  ចាំទុកជាតិខ្មែរគេរុកគួន។
សន្ដិសញ្ញាក្រុងប៉ារីស                   សៀមយួនជាន់ជិះច្បាប់នេះផ្ទួន
ឯរដ្ឋក៏រិតបណ្ដោយខ្លួន                   ឲ្យលង់ក្នុងសួនពុករលួយ៕

Monday, March 3, 2025

ប្ដេជ្ញា

By Tararith


បឹងដ៏ធំធេង                   ផ្ទៃទឹកថ្លាឈ្វេង          កណ្ដាលធានី
បរិស្ថានល្អ                     បវររមណី                  ជីវិតគ្មានពីរ
នៅទីបឹងកក់។
បឹងប្រវត្តិសាស្រ្ត            ឥឡូវព្រាត់ប្រាស       ប្រែកករល្អក់
គេបូមដីចាក់                 បាត់អស់សម្រស់       ចិត្តខ្ញុំក្រៀមក្រោះ
ទៅជាមួយដែរ។
បឹងកក់ល្អក់ចិត្ត             បើមានជីវិត               ចិត្តពិតមិនប្រែ
មិនព្រមឲ្យគេ                លុបបឹងនេះទេ           តស៊ូលុះតែ
បានសេរីភាព៕

Sunday, April 14, 2024

ទូកលិច

by Tararith

ទូកកំពុងលិចម្ដេចមិនស្ដារ

កប់ក្នុងជលសាដ៏ល្វឹងល្វើយ

ទាំងទូកទាំងមនុស្សបើនឹងឆ្លើយ

ដង្ហើមឆ្ងាយត្រើយរស់យ៉ាងណា?



 

Friday, April 12, 2024

ចង្កឹះប្រាំពីរដើម

 

កាលពីព្រេងនាយមានគ្រួសារមួយ មានបងប្អូនប្រុសប្រាំពីរនាក់។ គេទាំងប្រាំពីរនាក់នោះស្រឡាញ់គ្នាណាស់ តាំងតែពីវ័យកុមារ។ បងចេះជួយប្អូនៗ ឯប្អូនៗវិញក៏គោរពបង គេមិនដែលឈ្លោះប្រកែកទាស់ទែងគ្នាឡើយ។  ប្រជាជនក្នុងភូមិ នរណាក៏ពេញចិត្តសរសើរ និងចង់បាន ដូចបងប្អូនប្រាំពីរនាក់នោះ ដែរ គេស្រលាញ់គ្នាណាស់ គ្មាននរណាម្នាក់អាចបំបែកបំបាក់បានឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏បានកន្លងទៅ បងប្អូនទាំងប្រាំពីរនាក់ក៏ចំរើនវ័យធំពេញរូបពេញរាង មានប្រពន្ធ ហើយមានកូនពូនជាចៅរៀងៗខ្លួន។ គេនាំគ្នាសង់ផ្ទះម្នាក់មួយៗ ហើយរស់នៅតាមផ្ទះរបស់គេរៀងៗខ្លួន។ ជាការធម្មតា ការរស់នៅតងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួច រវាងគ្រួសារនិមួយៗ របស់បងប្អូនទាំងប្រាំពីរនាក់។

ដើមដំបូង ប្រពន្ធ និងកូន រវាងបងប្អូនទាំងប្រាំពីរនាក់ចាប់ផ្តើមឈ្លោះគ្នា បន្ទាប់មកទៀតជំលោះក៏កើតមានរវាងបងប្អូនប្រុសទាំង ប្រាំពីរនាក់តែម្តង ពេលទៅលេងនឹងជីតាម្តងៗ ចៅៗគិតតពីនាំគ្នា ទូលពិតពី រឿងទាស់ រឿងខុស រឿងប្រមាថមើលងាយ។ 

ជីតាយល់ថា បើបណ្តែតបណ្តោយ អោយរឿងរាំវជំលោះបន្តិចបន្តួចនះ នៅតែមានដូចនេះតទៅទៀត ជំលោះនេះនឹងកាន់តែធំ អាចអោយកូនប្រុសគាត់ ទាំងប្រាំពីរនាក់ ក្លាយជាសត្រូវនឹងគ្នាជាពុំខាន។ ថ្ងៃមួយជីតា បានហៅកូនទាំងអស់អោយមកជុំគ្នា ហើយនិយាយ៖ 

ថ្ងៃស្អែកកូនទាំងអស់មកជួបពុក ហើយម្នាក់ៗត្រូវយកចង្កឹះមួយដើម មកជាមួយផង កុំភ្លេចអោយសោះណា៎! 

ពេលត្រលប់ទៅផ្ទះវិញ ម្នាក់ៗឆ្ងល់ណាស់ថា ហេតុអ្វីក៏ពុកអោយយកចង្កឹះធ្វើអ្វី? 

លុះស្អែកឡើងកូនទាំងប្រាំពីរ បានមកដល់ផ្ទះរបស់ឪពុកគេតាមកាល កំនត់។ ពេលជួបជុំគ្នាអស់ហើយ ឪពុកក៏ប្រមូលយកចង្កឹះទាំងប្រាំពីរដើមចងជាបាច់។ រួចគាត់ហុចទៅកូនប្រសគាត់វិញ ហើយនិយាយថា៖ 

មើល! តើកូនណាអាចកាច់បំបាក់ចង្កេះនេះបាន ? កូនប្រុសទាំងប្រាំពីរ ទទួលយកបាច់ចង្កឹះមកកាច់ម្នាក់ម្ដងៗ។ តែគ្មានកូនណាម្នាក់អាចកាច់បាក់សោះ។ ឃើញដូចនោះឪពុកស្រាយបាច់ចង្កេះចេញវិញ រួចហុចទៅអោយកូនម្នាក់មួយដើម ហើយពោលទៅរកកូនថា៖ 

ឥលូវ កូនសាកកាច់ចង្កេះនេះម្ដងមើល! 

កូនម្នាក់ៗកាច់ចង្កឹះខ្លួនបាក់យ៉ាងងាយ។ ឆ្លៀតឱកាសពេលនោះ ឪពុកក៏ បានអប់រំប្រៀនប្រដៅ ដល់កូនៗគាត់ថា។ 

កូនប្រុស ចង្កឹះទាំងប្រាំពីរដើមនេះ គឺជាតំណាងអោយរូបកូនទាំង ប្រាំពីរនាក់នេះហើយ ពេលណាកូនរួបរួមសាមគ្គីគ្នា ដូចជាចង្កឹះមួយបាច់នេះ កូនអាចរស់នៅបានសុខសាន្ត ខ្លាំងហើយរឹងមាំទៀតផង។ គ្មាននរណាអាច មើលងាយកូន និងយកឈ្នះលើកូនបានទេ។ ប៉ុន្តែផ្ទុយទៅវិញ បើកូនពុំចេះ យោគយល់គ្នា ពុំអធ្យាស្រ័យគ្នា ដូចសព្វថ្ងៃនេះរវល់តែទាស់គ្នា មើលងាយគ្ន នោះរូបកូនមិនខុសពីចង្កឹះមួយដើម ដែលគេអាចកាច់បំបាក់បានយ៉ាងងាយបំផុត នោះឡើយ។ កូនត្រូវយល់ថា សាមគ្គីភាពជាកំលាំង និងជាសុភមង្គលណាំកូន!

គេទាំងអស់គ្នាក៏ចាប់ផ្តើមភ្ញាក់ខ្លួនឡើងវិញ ហើយចាប់តាំងពីពេលនោះមក កូនប្រុសទាំងប្រាំពីរនាក់ ចាប់ផ្តើមរស់នៅក្នុងសាមគ្គីភាព និងការយោគយល់គ្នជានិច្ច។ ភាពរីករាយសុខដុម និងសុភមង្គល កើតមានឡើងវិញ រវាងបងប្អូន ប្រុសទាំងប្រាំពីរនាក់ ប្រជាជនទាំងអស់ក្នុងភូមិ ក៏ស្រលាញ់រាប់អាន ហើយ កោតក្រែងកំលាំងសាមគ្គីភាពនេះណាស់៕



រក្សាខ្មែរ

 By Tararith

១. បានកើតជាខ្មែរសូមថែជាតិ

     រក្សាផៅញាតិមាយាទយើង

     គោរពសំពះចៀសងើយពើង

     អង្គុយលើកជើងហួសសិរសា។


២. អបអររក្សាប្រពៃណី

     ស្រលាញ់ទឹកដីជាតិខេមរា

     ទម្លាប់បុរាណរួមរក្សា

     កុំភ្លេចវត្តវ៉ាសាវតាខ្មែរ។


៣. បើយើងរាល់គ្នាមិនរវល់

     មិនខ្វល់អំពល់នាំគ្នាថែ

     នឹងរសាត់បាត់ទៅផងដែរ

     សូមបែរមកជ្រោងជួយជាតិផង។


៤. កូនចៅយើងនេះជំនាន់ថ្មី

     ថ្ងៃមុខដឹងក្ដីជារបង

     រស់មានព្រលឹង និងបំណង

     បុណ្យទានតបស្នងដល់ដូនតា។


៥. យើងជាខ្មែរថែសម្បត្តិជាតិ

     មិនអោយឃ្លាតឆ្ងាយពីកាយា

     ជាខ្មែរទោះរស់នៅទីណា

     ខំថែរក្សាអោយខ្ពង់ខ្ពស់។


៦. អក្សរភាសាសាស្រ្តយើងមាន

     បន្តសូត្ររៀនទ្រជាតិរស់

     ជំនាន់ថ្មីឃ្មាតខ្មីសាបព្រោះ

     កេរ្តិ៍ឈ្មោះពីរោះដល់ខេមរា។


៧. ទីនេះថ្ងៃនេះយើងជួបគ្នា

     អបអរវេលាមានទេវតា

     ឆ្នាំថ្មីសិរីប្រសើរថ្លា

     ខ្មែរស្គាស់សាវតាខ្មែរតែមួយ។




Saturday, September 9, 2023

Bones

 By Tararith Kho

Through the field to the dwellings,

Grass covers the ground of cruel things;

The past still stays; they remain:

Misery and pain, like shadows.

The palms used to stand in the field,

But they have now disappeared

Because someone cut and cleared them; without caring

Someone wanted them gone.

Temples were not temples;

No monks inside, no sermons, no worshiping;

Black dresses were everywhere; they came, covered,

And changed this nation, our nation, in all directions.

Bones were found everywhere;

People were scared, we were shocked;

Khmer killed Khmer, same nation; For what reason?

For Angkar.*

Justice is what Khmer needs;

To reveal the hidden truth;

Who was Angkar? Khmer was killed for what?

Justice for Khmer, for millions of bones.

Bones are bones.

No soul can point, no soul can show;

The enemy is around, harming us every day.

 

*Note from the Poet: Angkar means organization. (“Khmer Rouge used this word to lead Cambodia. We didn’t know who was Angkar? When the Khmer Rouge wanted to catch or kill people, they said: ‘This is by order of Angkar.’”)

- Trans. Aisha Down