Sunday, January 16, 2011

ទ្វារបាល

by tararith

១.ខ្ញុំនៅតែអាល័យ                  នឹកដែនដីនៃខេមរា

ជាតិខ្មែរមានសាវតា                ជាតិមហាអាណាចក្រ។

២.កម្ពុជាដ៏ស្នេហា                   រឹងមាំក្លាខ្លាំងប្រត្យក្ស

មិនងាយវាយបំបាក់                 ព្រោះតែមានអ្នកការពារ។

៣.ខ្ញុំយាមទាំងយប់ថ្ងៃ             យាមជាតិថ្លៃមហិមា

រងក្តៅ ឬរងា                           ងារទ្វារបាលនៅរ៉ាប់រង។​

៤.ឥឡូវខុសពីមុន                     កាយទារុណពេកកន្លង

ព្រោះតែពួកអាយ៉ង                  ប៉ងបំផ្លាញជាតិខ្លួនឯង៕

No comments:

Post a Comment