Sunday, May 24, 2015

ព្រំដែន



By Tararith
ព្រំដែនដែលដាច់ជាដុំៗ                    តូចធំខ្មែរយំស្ដាយស្រណោះ
ស្ដាយអើយសែនស្ដាយបាត់របស់      សត្រូវឆ្កៀលចោះយកស្រស់ណាស់។
ព្រំដែនដីខ្មែរក្បែរៗបង់                     ជ្រៀកយកតាមចង់ឃើញច្បាស់ៗ
ម្ដងហើយម្ដងទៀតព្រំប្ដូរផ្លាស់           ជាតិខ្មែរក្មេងចាស់រងទឹកភ្នែក។
ព្រំដែនបត់បែនតាមគេថា                 បំភ្លៃសាវតាកាត់ពុះញែក
សម្ដីអ្នកធំខ្មែរយំយែក                      សត្វសេកបន្ទរតាមរហឹម។
អ្នកគ្រប់គ្រងរដ្ឋមាត់មិនគិត              ប្រឌិតឲ្យខ្មែរអស់សង្ឃឹម
សត្រូវទន្រ្ទានបានញញឹម                 ខ្មែរជាប់ក្នុងនឹមនិគមយួន៕


No comments:

Post a Comment