Saturday, June 20, 2015

រដ្ឋល្វា

by Noreyutt


យូរឆ្នាំមកហើយ        រដ្ឋល្វានៅឡើយ      មិនព្រមជោរជ្រុះ
បុរសដដែល             ដឹកនាំរោយរុះ          ល្វាទុំទាំងនោះ
មានតែលម្អ។
បើខ្យល់បក់បោក        អង្រួនឲ្យយោគ        បោកមកឈូឆ
ដូចទុយណេហ្ស៊ី         អេហ្ស៊ីបកុះករ          រដ្ឋល្វាត្រដរ
ទប់ខ្លួនលែងបាន។
ល្មមតែជ្រុះដែរ           ទុំលើដីខ្មែរ              មានតែរំខាន
មមង់វាតទី                ស៊ីអស់ភូមិដ្ឋាន        ជាតិខ្មែរឥតស្រាន
បាត់បង់សេរី។
ចុងក្រោយទឹកភ្នែក     ដឹកនាំបំបែក            ពុះចែកទឹកដី
កាលខ្មែរតវ៉ា             ចាប់ចងប្រល័យ       អស់ដីសព្វថ្ងៃ
យំក៏មិនចេញ៕

No comments:

Post a Comment