Sunday, June 21, 2020

ព្រះកេស


By Tararith
អង្គម្ចាស់សិវៈដ៏មានឫទ្ធិ                        យោងយិតបង្កើតភពផែនដី
ថ្ងៃមួយព្រះអង្គអស់បារមី                       រូបកណ្ដាលព្រៃគេវាយដំ។
គេវាយបំបាក់កព្រះអង្គ                         ព្រះភ័ក្រផូរផង់ប្រែក្រៀមក្រំ
ព្រកេសជ្រុះធ្លាក់ទាំងបង្ខំ                       មិនសមឡើយជួបជនចិត្តខ្មៅ។   
ព្រះកេសទ្រង់បាត់ពីលើស្មា                   មិនដែលស្ដីថាដល់កូនចៅ
កដែលគ្មានក្បាលគ្មានដំបៅ                  មិនដែលឡើយហៅឲ្យត្រលប់។
ព្រះកេសបង់បាត់ស្ងាត់ដំណឹង               ដល់ណាមិនដឹងបាត់សូន្យស្ងប់
ខ្លួននៅឈរធ្មឹងមិនបញ្ចប់                      ដួលច្រើនត្រលប់ក៏មិនថា។
ក្បាលបាត់ពីខ្លួនពួនគ្រប់ទី                    គេលាក់វក់វីដល់ទីណា
ចេញផុតពីដែនដីខេមរា                        សម្ងំមិនថាពាក្យមួយម៉ាត់។
ព្រះកេសឈ្មួញដាក់លក់ដេញថ្លៃ           ប្រកាសរាល់ថ្ងៃថ្លៃពេកក្ដាត់
ថ្ងៃក្រោយខ្លួនពិតជារសាត់                     តាមស្កាត់រកឈ្មួញជួញដូចក្បាល៕



No comments:

Post a Comment