Wednesday, March 9, 2016

បានគីម៉ូនទៅស្រុកខ្មែរ

By Tararith

បានគីម៉ូនទៅស្រុកខ្មែរ
Tararith

មេUNពិតទៅស្រុកខ្មែរ                  ចូលរួមកែប្រែកុំចាំទៀត
ស្រុកនេះសព្វថ្ងៃច្បាប់ចង្អៀត         ធ្វើតាមតែស្នៀតជនផ្ដាច់ការ។
ប្រជាធិបតេយ្យខ្មែរចង់បាន            ពួកនេះរំខានដោយហឹង្សា
មិនបានគោរពតាមពាក្យសន្យា       ដែលបានប្ដេជ្ញាសាងសង្គម។
ឃើញតែគម្រាមនិងសម្លាប់            ប្រើអំណាចចាប់យកទៅឃុំ
អ្នកស្នេហាជាតិទទួចសុំ                 គីម៉ូនរៀបចំឲ្យបានល្អ។
បញ្ហាសិទ្ធិនិងសេរីភាព                  UNសូមជ្រាបរឿងខ្មៅស
ពួកនេះដឹកនាំស្រុកកករ                 អនុវត្តមិនល្អសិទ្ធិមនុស្ស។/



No comments:

Post a Comment