Tuesday, November 5, 2019

ពាក្យស្លោក


By Tararith


ពាក្យស្លោករាប់សិបបន្សល់ទុក              សរសេរនឹងមុខតែមិនប្រើ
ពាក្យអើយពាក្យដ៏ល្អប្រសើរ                  អ្នកទៅមកដើរមិនអានសោះ។
សំរាមគរតាមចិញ្ចើមផ្លូវ                        ទុកនៅឲ្យភាយដង្កូវចោះ
ក្លិនចូលដល់សួតមនុស្សទាំងអស់          ស្រណោះតែគ្មានចិត្តសម្អាត។
ពាក្យថាជួយគ្នាទាន់គ្រាក្រ                     រិតតែបង្កតាមព្យាបាទ
ឃើញតែចំណេញមិនដែលខាត             ព្រោះចិត្តមិនស្អាតបរិសុទ្ធ។
នៅតាមជញ្ជាំងប្រាង្គសិលា                    សម្ដីដូនតាវិសេសផុត
មេត្តាករុណាគួរឲ្យស្លុត                          គេដុតឲ្យខ្លោចដល់ឫសគល់។


1 comment:

  1. The story of life is quicker than the blink of an eye, the story of love is hello, goodbye.
    See the link below for more info.

    #story
    www.ufgop.org

    ReplyDelete