Monday, July 22, 2019

ប្ដូរ

by C write

ឆ្លងដែនសេរី            ចូលទៅទឹកដី          ល្បីពុករលួយ
ពីមុនរិះគន់              ឥឡូវចង់ជួយ          ដើម្បីបានស្ទួយ
អំណាចខ្លួនឯង។
កាលមុនពួកនេះ      ជាជនគំម្មុយនីស្ដ     ដៀលជេរក្ដែង
កាត់ដីឲ្យយួន          រើផ្ទះសម្បែង           ឥឡូវសម្ដែង
ចង់ជួយសាងជាតិ។
នៅស្រុកសេរី          យូរទៅវាព្រៃ           ដុះឥតមាយាទ
ស្អប់យួនជិះជាន់      មិនប៉ុន្មានស្នៀត       យួនទាញទៅទៀត
តម្កើងស័ក្កិយស។
ចោលកូនប្រពន្ធ       អស់សម្បត្តិធន        ឲ្យតែបានខ្ពស់
រត់ទៅស្រុកខ្មែរ        លាហើយជំលោះ     ច្រៀងឲ្យពិរោះ    
ទះដៃបន្ទរ។
កម្ពុជាដើរត្រូវ          ស្រុកភូមិមានផ្លូវ       សាលារៀនគរ
យួនយកដីខ្លះ          តែនេះជាថ្នូរ            បើបក្សមិនប្តូរ
ម៉េចគង់អំណាច។
ជនសេរីនេះ            ឥឡូវជាន់ជិះ           ឃោរឃៅហើយកាច
ពីមុនត្រឹមជេរ           ឥឡូវមិនខ្លាច          កាប់ចាក់គេអាច
ធ្វើបានទាំងអស់៕

No comments:

Post a Comment