Sunday, December 27, 2020

រឿងអាល័យ

by Tararith

ខ្ញុំជាជនជាតិខ្មែរ សព្វថ្ងៃខ្ញុំរស់នៅអាមេរិក ខ្ញុំមិនដែលបាន ទៅលេង ស្រុកម្ដងណាឡើយ ជិត៣០ឆ្នាំ​ហើយ ថ្ងៃណាក៏ នឹកដល់ស្រុកកំណើត ថ្ងៃណាក៏នឹកដល់ញាតិមិត្ត ដែលមិន បានជួបមុខគ្នាដ៏យូរ ថ្ងៃ​ណាក៏ស្រមៃឃើញសោកនាដកម្ម ដែលខ្ញុំធ្លាប់ហែលឆ្លងជាញឹកញាប់ដែរ។​

របបខ្មែរក្រហម ខ្ញុំត្រូវពួកអាវខ្មៅចាប់​ផ្សឹក រួចខ្មែរក្រហម បណ្ដេញចេញពីក្រុងភ្នំពេញ។ ខ្ញុំមិនបានទៅស្រុក​កំណើត ​ច្រើនឆ្នាំ ហើយតាំងពីសាងផ្នួសនៅ​ឆ្នាំ​១៩៧០ បន្ទាប់មក ចូលរៀនសាលាបាលីនៅភ្នំពេញរហូត។

មុនពេលបួសរៀន ម្តាយខ្ញុំបានដណ្ដឹងកូនអ្នកភូមិក្បែរគ្នា នាង ឈ្មោះវីល័យ ខ្ញុំជួបនាងតែម្ដងគត់។ ម៉ែបានគ្រោងឲ្យ ពួកយើង រៀបការ បន្ទាប់ពីខ្ញុំរៀនចប់សាលាបាលីជាន់ខ្ពស់ បើគិតទៅខ្ញុំ ត្រូវរៀនចប់រហូតដល់ឆ្នាំ១៩៧៨។ ខ្ញុំមិនខ្វល់ខ្វាយទេ គិតតែពី ខំសិក្សាបំពេញតាមការរៀបចំរបស់ឪពុកម្ដាយ។

ឆ្នាំ១៩៧៥ ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុង ខ្ញុំរងនូវទារុណ កម្មដូចខ្មែរឯទៀតដែរ ដោយធ្វើការជាទម្ងន់ អត់អាហារនិងមាន ជំងឺសួតដ៏រ៉ាំរៃ នេះជាដំណាក់កាលឆ្លងកាត់ដ៏លំបាកបំផុតក្នុង
ជីវិត។

ទំនប់បឹងត្រពាំងថ្ម គឺខ្ញុំបានធ្វើការនៅទីនោះចំនួនពីរឆ្នាំធ្វើការ ងារស្ទើរស្លាប់ ក្រោមការកាប់សម្លាប់ ដ៏រង្គាលរបស់មិត្តអាវ 
ខ្មៅ។ ដោយទ្រាំមិនបាន ខ្ញុំបានរត់គេចពីការងារ ជាមួយអ្នកឯ ទៀតទៅព្រំដែនសៀម ហើយមិនមែនចៃដន្យទេ នៅឆ្នាំនោះគឺ យួនកុម្មុយនិស្ដ បានចូលលុកលុយស្រុកខ្មែរទៀត ខ្ញុំ និងមិត្ត ឯទៀត បានរត់ចូលទៅទឹកដីសៀម ចូលទៅរកជំរំជនភៀស ខ្លួនខ្មែរ។

ទុក្ខលើទុក្ខ ពួកសៀមរិតតែសាហាវណាស់ទៅទៀត វាមិនសួរ នាំទេ វាបាញ់ខ្មែរណាដែលឆ្លងដែនចូលដីវា ជនជាតិខ្មែរស្លាប់ ច្រើនណាស់ ដោយសារគ្រាប់កាំភ្លើងរបស់សៀម។ សាកសព នៅរាយប៉ាយពាសវាល ខ្ញុំនឹកទៅដល់សុភាសិតខ្មែរមួយ ដែល ពោលថា ចុះទឹកក្រពើឡើងលើខ្លា ចូលព្រៃបន្លាចូលផ្សារប៉ូ លីស”។​​ ខ្មែរសម្លាប់ខ្មែរនៅលើទឹកដីខ្មែរ យួនសម្លាប់ខ្មែរលើ ទឹកដីខ្មែរ ហើយសៀមក៏សម្លាប់ខ្មែរ មិនចាញ់ពួកប្រល័យពូជ សាសន៍ខ្មែរដែរ។

ខ្មែរមួយចំនួនធំ ដែលភៀសខ្លួនចូលដីសៀម ត្រូវសៀម កៀង គរដឹកយកទៅសម្លាប់ក៏មាន សៀម បាញ់សម្លាប់ត្រង់ ក៏មាន ពេលខ្លះពួកទាហានសៀមចាប់ឆែកឆេរ ដោយឲ្យខ្មែរទាំងប្រុស ទាំងស្រី ដោះសម្លៀកបំពាក់ចេញគ្មានសល់ ជាងនេះទៀត ទា 
ហានសៀមឃោរឃៅខ្លាំងណាស់ វាចាប់ស្រ្ដីក្រមុំខ្មែររំលោភ 
នៅ​នឹងមុខឪពុកម្ដាយ ដែលមើលទៅ ដូចមេប្រើសឈរសម្លឹង ទៅខ្លាកំណាច ដែលកំពុងខាំទំពារស៊ីកូនរបស់វា ព្រោះមេ
ប្រើស និងប្រើសឯទៀតពុំ មានសមត្ថភាពជួយសង្រ្គោះកូន 
បាន។ គួរឲ្យអនិច្ចា កើតមកជាខ្មែរត្រូវតែទទួលទោសបែប 
នេះឬ?

នៅក្នុងជំរំ ពួកទហានសៀមវាស់ដីឲ្យខ្មែរដើរ គេព័ទ្ធបន្លាលួស បើខ្មែរណាហ៊ានចេញក្រៅ គេចាប់ជាឈ្លើយ គេបាញ់ គឺសៀម ជាអ្នក ដាក់ទោសខ្មែរដូចជាទាសករ តាមដែលគេចង់ធ្វើ ដំណាក់កាលនោះ សៀមជាអ្នកវាស់ដីឲ្យ ខ្មែរយើងដើរ។ ជា រៀងរាល់ថ្ងៃ មានជនភៀសខ្លួនខ្មែរមិនតិចទេ ដែលត្រូវទា ហានសៀម ប្រមាថមើលងាយ មានខ្មែរមិនតិចទេ ដែលត្រូវ សៀមដាក់ទណ្ឌកម្ម។ នេះមកពីអ្នកដឹកនាំសង្គមខ្មែរ មិន ដែលយកចិត្តទុកដាក់ដល់ប្រជារាស្រ្តខ្លួន ទើបប្រជាជនជួប តែនឹងទុក្ខទោស ហើយត្រូវរងការប្រមាថមើលងាយដល់
ជាតិសាសន៍ ពីជនជាតិសៀមទៀត។

ជនភៀសខ្លួនខ្មែរ បានរស់រៀននៅក្នុងជំរំ គាំពារដោយអង្គការ សហប្រជាជាតិ យើងលំបាកយ៉ាងនេះហើយ នៅសម្ងំមិនសុខ ព្រោះតែមានគេបង្កើត ជាចលនាតស៊ូច្បាំងជាមួយយួន ដែល នៅពេញស្រុកខ្មែរ។ ខ្មែរមានចលនាតស៊ូ ដូចជាក្រុមរបស់
សម្ដេចនរោត្តមសីហនុ ពួកអាវខ្មៅខ្មែរក្រហម និង ក្រុមលោក តាសឺនសាន។ ចលនាទាំងបីនេះ គេហៅ ថាចលនាត្រីភាគី។ យើងនៅក្នុងជំរំ លើទឹកដីសៀម យើងនៅក្នុងព្រៃ ដែលមាន សត្រូវរួមមួយគឺយួន តែខ្មែរយើងដែលរស់ក្នុងព្រៃដូចគ្នា ក៏ជា សត្រូវនឹងគ្នាដែរ ដូចពាក្យគេថា ខ្មែរបើមានគ្នាពីរនាក់ គឺពិត ជាឈ្លោះគ្នាគេថាមិនខុសទេ។

ខ្ញុំបានចូលបម្រើក្នុងចលនាតស៊ូរបស់លោកតាសឺនសាន ជិត ដប់ឆ្នាំដែរ ថ្ងៃណាក៏ប្រយុទ្ធ គឺប្រយុទ្ធជាមួយយួន និងខ្មែរគ្នាឯង ខ្ញុំមានអារម្មណ៍មិនល្អទាល់ តែសោះ ពេលណាដែលមេរបស់ ខ្ញុំបញ្ជាឲ្យបាញ់ តដៃជាមួយទាហានហេង សំរិន ចុងក្រោយ 
ខ្ញុំក៏សម្រេចចិត្តមករស់នៅសហរដ្ឋអាមេរិក។

គិតដល់ខ្មែរ នឹកប្រទេសកម្ពុជា នឹកក្រុមគ្រួសារគ្រប់ពេលវេលា ហើយខ្ញុំតែងតែសួរដំណឹងពីអ្នកផ្ទះ តែគ្មាននរណា បានដឹង ដំណឹងពីឪពុកម្ដាយ បងប្អូនញាតិមិត្តខ្ញុំឡើយ ចុងក្រោយគឺក្នុង
ឆ្នាំ២០១០នេះ ខ្ញុំបានដឹងថា គូដណ្ដឹងរបស់ខ្ញុំនៅរស់រានមាន ជីវិតនៅឡើយ។ វីល័យ កំពុងធ្វើជាគ្រូ បង្រៀនសាលាបឋម សិក្សា ខ្ញុំបានទូរស័ព្ទទាក់ទងនាងរហូតដល់ប្រពន្ធខ្ញុំ ប្រចណ្ឌ តែខ្ញុំបានបកស្រាយរឿងនេះឲ្យនាងយល់ហើយ។

កំហុសមួយដែលខ្ញុំបានធ្វើដោយមិនដឹងខ្លួន ហើយខ្ញុំកំពុង តែមានវិប្បដិសារីនោះ គឺវីល័យនាងមិនយកប្ដី នាងរង់ចាំខ្ញុំ នាងប្រាប់ខ្ញុំថា ការបែកព្រាត់គ្នាក្នុងរយៈពេលដ៏យូរនេះ នាងបានទទួលដំណឹងថា ខ្ញុំស្លាប់នៅអាងត្រពាំងថ្ម កាល
ជំនាន់ ប៉ុលពតបាត់ទៅហើយ។ នាងដឹងរឿងនេះពីអ្នកភូមិ ដែលគេស្គាល់ខ្ញុំ ទាំងស្រពិចស្រពិល ហើយគេ បានប្រាប់ នាងនៅឆ្នាំ១៩៨២។ ការស្លាប់របស់ខ្ញុំ បានធ្វើឲ្យវីល័យ លំបាកចិត្តយ៉ាងខ្លាំង នាងក៏សម្រេចចិត្តថា មិនយកបុរស
ណាធ្វើជាប្ដី ក្រៅពីខ្ញុំឡើយ។ នាងបានសច្ចាតាំង ពីយើង ភ្ជាប់ពាក្យនាឆ្នាំ១៩៦៩ម្ល៉េះ។ មានពេលខ្លះ វីល័យបានទៅ 
រកគ្រូទស្សន៍ទាយ គ្រូខ្លះប្រាប់នាងថា នាងអាចនឹងបាន
ជួបខ្ញុំ គ្រូខ្លះថា ខ្ញុំនៅរស់ តែនៅស្រុកឆ្ងាយ ខ្លះថា ខ្ញុំមាន
ប្រពន្ធ មានកូន ហើយខ្លះក៏ថា ខ្ញុំស្លាប់បាត់យូរហើយ តែ
មិនគួរ វិល័យនាងនៅរង់ចាំឡើយ។ វិល័យ ឯបងវិញ 
ដូចជាមិន បានគិតដល់អូនដល់ថា្នក់នេះទេ បងគិតថា 
អូនស្លាប់បាត់ ទៅហើយ បងគិតថា អូនប្រហែលជាមាន 
ប្ដីបាត់ទៅហើយ។ វីល័យ ឪពុកម្ដាយយើងបានធ្វើពិធី 
ភ្ជាប់ពាក្យឲ្យយើង តែបងស្ទើរតែមិនបាននិយាយអ្វី ជាមួយអូនទាល់តែសោះ បងបានដោះចិញ្ចៀនភ្ជាប់
ពាក្យ ឲ្យម្តាយបងទុកដាក់ហើយ ចេញទៅបួស ដែល
សូម្បី លាអូនមួយម៉ាត់ក៏មិនបានធ្វើដែរ។ គិតទៅ បង 
មិនសមធ្វើបែបនេះដាក់អូនទេ ហើយអូនវិញ ក៏ពុំគួរ 
លះបង់ពេលវេលារបស់ ខ្លួនចំពោះបងដល់ម្លឹង មិន 
គួរអូនឲ្យតម្លៃបងខ្ពស់ដល់ម្លឹងឡើយ។ បងខ្មាសខ្លួន
ឯងខ្លាំងណាស់ បងគួរតែដាក់ទណ្ឌកម្មខ្លួនឯង ឲ្យ
សមនឹងទង្វើ ដែលអូនបានលះបង់ចំពោះបង។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបង្ខំឲ្យនាងរៀបការ តែនាង 
បដិសេធ ហើយត្រូវខ្មែរក្រហមធ្វើទារុណកម្មយ៉ាងដំណំ។ 
នាឆ្នាំ១៩៨៨ មានទាហានយួនសុំនាងរៀបការ តែនាងមិន
ព្រម ព្រោះយួនជាជាតិសាសន៍ផ្សេង ហើយបន្ទាប់មក 
មានបុរស ឯទៀត សុំចូលដណ្ដឹងនាងតាមប្រពៃណី នាង 
ក៏បដិសេធនេះជាការបដិសេធ ព្រោះតែនាងរង់ចាំខ្ញុំ ព្រោះ 
តែនាងមិន ចង់ឲ្យគេថា នាងជាស្រ្ដីក្បត់ចិត្ត...

ឥឡូវយើងម្នាក់ៗអាយុជាង៦០ឆ្នាំហើយ នាងប្រាប់ខ្ញុំថា នាង មិនស្ដាយក្រោយទេ នាងពេញចិត្តនឹងរង់ចាំខ្ញុំ។ ឯខ្ញុំវិញ ខ្ញុំ មានកូនស្រីម្នាក់ ព្រោះតែខ្ញុំនៅចងចាំគូដណ្ដឹង ព្រោះតែនាង
ជា អតីតគូដណ្ដឹងរបស់ខ្ញុំ ខ្ញុំបានយកឈ្មោះនាង ដាក់ឲ្យ ឈ្មោះកូនស្រីខ្ញុំ។ ពេលនេះប្រពន្ធខ្ញុំដឹងរឿងទាំងអស់ ម្សិល មិញប្រពន្ធខ្ញុំបានអធ្យាស្រ័យឲ្យខ្ញុំហើយ ហើយនាងបានទូរ​ស័ព្ទទៅអតីតគូដណ្ដឹងខ្ញុំ លើកទឹកចិត្តវីល័យ ដោយសង្ឃឹម 
ថា ​នឹងបានជួបគ្នានៅក្នុងឧកាសបុណ្យ ចូលឆ្នាំប្រពៃណី ខ្មែរឆ្នាំ២០១១ខាងមុខ។

ប្រពន្ធខ្ញុំ ថ្ងៃណាក៏លើកសរសើរដល់វីល័យដែរ នាងស្ទើរតែ មិនជឿថា សម័យនេះទៅហើយ មានស្រីម្នាក់សុខចិត្តរង់ចាំខ្ញុំ ដោយមិនព្រមរៀប ការជាមួយបុរសណាទាំងអស់។ នាង ពោលទៀត ថា“គួរឲ្យគោរពចំពោះវីរៈភាពនេះ ហើយនាងក៏ មិនចង់ឲ្យកើតឡើងដែរ។ ម៉ូលីលាន់មាត់ទៀតថាការពិត បង ជាបុរសដ៏ល្អម្នាក់សមនឹងវិល័យជាងអូន ព្រោះតាំងចាប់ដៃ គ្នាមក អូនមិនដែលមានមន្ទិល ឬក្តីសៅហ្មងក្នុងចិត្តម្ដង ណាឡើយ ឯបងក៏ប្រឹងធ្វើការ បងតស៊ូចិញ្ចឹមកូន និងខំ រៀនសូត្រ ខ្លួនឯងរហូតមានការងារល្អធ្វើ អូនពិតជាមាន
សំណាង ដែលបានរស់នៅជាមួយបង។ តែអូនអាណិត 
វីល័យ អូនបានឮនាងយំ នេះជាសំឡេងយំយែករបស់
នារី ដែលរង់ចាំបុរសជាទីស្រឡាញ់របស់នាង...”។

"ភ្លើងឆេះឧសអស់ទៅហើយ បងមានអូនជាប្រពន្ធបងត្រូវ ទទួលខុសត្រូវចំពោះអូន និងកូន។ តែបងសុំម្យ៉ាងគឺកុំបោះ បង់ចោលវិល័យអី បងអាណិតនាងណាស់"។ ម៉ូលីយល់ ស្របនឹងទស្សនៈរបស់ខ្ញុំ នាងអនុញ្ញាត និងចំហរឲ្យខ្ញុំទាក់ ទងជាមួយវីល័យ។ មិនត្រឹមតែប៉ុណ្ណឹង ម៉ូលីប្រពន្ធខ្ញុំបាន ត្រៀមជាស្រេច គឺនាង នឹងរំលែកទ្រព្យធនខ្លះទៅជួយ វីល័យនៅស្រុកខ្មែរ ព្រោះប្រាក់ខែគ្រូបឋមសិក្សាមិនអាច
ធ្វើឲ្យជីវភាពនាងរុងរឿងបានឡើយ។

វីល័យឲ្យបងសុំទោស បងមិនមានពាក្យណានិយាយជាមួយ អូនលើសពីពាក្យនេះទេ។ បងក្រៀមក្រំក្នុងចិត្ត ពេកណាស់ ក្នុងនាមជា បុរសមានការទទួលខុសត្រូវម្នាក់ មិនគួរណា សង្គ្រាមមកពង្រាត់ ឲ្យយើងបែកគ្នា មិនគួរណាយើងបានជួប គ្នាហើយ តែម្នាក់ៗ មានបន្ទុកត្រូវរែកពុនច្រើនដល់ម្លឹង ពិសេសបង បងនៅតែមានវិប្បដិសារី បងដូចជាត្រូវរង នូវទារុណ កម្មផ្លូវចិត្តយ៉ាងធ្ងន់ បងនៅតែអាណិតអូន គិត ដល់អូនលើសអ្វីៗទាំងអស់ តែបងទទួលស្គាល់ថា ការ សុំអភ័យទោស មិនសមនឹងទំហំនៃ​ការតស៊ូលះបង់របស់
អូន នៃសេចក្តីស្រឡាញ់របស់អូនចំពោះបងឡើយ។

សង្គមខ្មែរ អ្នកដឹកនាំខ្មែរ គួររៀនពីប្រវត្តិសាស្រ្តរបស់ខ្លួន ហើយចៀសវាងដណ្ដើមអំណាចគ្នា ធ្វើឲ្យប្រជាជនរង ទុក្ខតទៅទៀត៕

2 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete
  2. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete