Sunday, March 7, 2021

រងគ្រោះ

By C write


ជីវិតជនខ្មែរ                        រងគ្រោះហូរហែ
ព្រោះតែក្រីក្រ                     ក្រទ្រព្យសម្បត្តិ
រត់ស្កាត់ឈូរឆ                     ឆ្លងដែនកុះករ
ត្រដររករស់។
ខ្លះត្រូវគេចាប់                     ឆ្លងដែនខុសច្បាប់
ស្លាប់បាត់ទាំងឈ្មោះ           រត់គេចក្ដីក្រ
អង្វរសុំរស់                         គ្មានអ្នកសង្រ្គោះ
ទោះនៅទីណា។
ផ្ទះស្រុកខ្លួនឯង                  ជាតិឯងកំហែង
សង្រែងឈឺផ្សា                   រឹបយកអស់ដី
តាមតែគេថា                       អំណាចផ្ដាច់ការ
ហិង្សាបំពាន។
ឆ្លងទៅស្រុកគេ                   គ្មានបំណងទេ
តែពោះស្រេកឃ្លាន              ភូមិកំណើតខ្សត់
សោះអត់ធនធាន                ទៅគេទន្រ្ទាន
មានអីខុសគ្នា៕

No comments:

Post a Comment