Friday, April 23, 2021

ជញ្ជាំង

 By Tararith

ជញ្ជាំងរាំងបាំងឃាំងព្រំដី

កំណត់ចាស់ថ្មីអាក្រក់ល្អ

ពីមេឃទៅដីខ្មៅនិងស

ជញ្ជាំងបន្តសក្រមាន។

ព្រំជញ្ជាំងពាំងរាំងខណ្ឌចែក

ពណ៌សប្បុរស្បែកអ្នកម្ចាស់ទាន

ឲ្យរឹតកម្សត់ក្រអត់ឃ្លាន

ឲ្យមនុស្សរាប់លានគ្មានការងារ។

សារស័ព្ទឆ្លងឆ្លើយយ៉ាងពុះពោរ

ព្រោះតែមនោគមវិជ្ជា

ស្គាល់តែខាងចាញ់រាស្រ្តប្រជា

ឈ្លោះអស់វេលាគ្រាបោះឆ្នោត៕

No comments:

Post a Comment