ទឹកបឹងកំប្លោក រដ្ឋវិនិយោគ បាចបូបចាក់ដី
ថាអភិវឌ្ឍន៍ ប្រឌិតរឿងថ្មី ឲ្យភ្នំពេញល្បី
មានសំណង់ខ្ពស់។
បន្ថយអ្នកក្រ ឲ្យភ្នំពេញល្អ មានកិត្តិយស
ល្បីល្បាញលើលោក លើគោកមានឈ្មោះ រាស្រ្ដខ្មែរបានរស់
ផុតជ្រោះក្រីក្រ។
ឱក្ដីសង្ឃឹម លោកសែនញញឹម អ្នកធំអបអរ
បឹងកក់នឹងប្រែ មុខមាត់បវរ ទៅច្រើនតំណរ
ជាប្រវត្តិសាស្ត្រ។
ម្ចាស់រដ្ឋម្ចាស់ជាតិ បឹងកក់ចង្អៀត ឆ្លៀតគៃធ្វើម្ចាស់
ដីធ្លីជាតិខ្មែរ បិទភ្នែកធ្វើផ្តាស ឧកញ៉ាច្រើនណាស់
បឺតឈាមប្រជា។
ទឹកថ្លាទឹកល្អក់ ប្រជាបឹងកក់ ទឹកភ្នែកគ្រប់គ្រា
ហូរព្រោះសោកសៅ ដំបៅវេទនា ព្រោះតែរដ្ឋា
ភិបាលមិនគិត។
ទឹកបណ្ដាសារ ចេញពីឧរ៉ា ខ្លោចផ្សាពិតៗ
ខ្មែរជិះជាន់ខ្មែរ ឲ្យសោកាចិត្ត រាស្រ្តរស់ក្នុងរដ្ឋ
គ្មានសិទ្ធិសេរី៕
No comments:
Post a Comment