Monday, November 17, 2025

ដណ្ដើមត្រូវ


By C write

ទ្រព្យដែលបាត់ទៅ         ឯម្ចាស់រស់នៅ
នៅប្រកែកឈ្លោះ           ដណ្ដើមយកត្រូវ
រក្សាកេរ្តិ៍ឈ្មោះ              បង្កជំលោះ
ព្រោះទ្រព្យដែលបាត់។
របស់បង់ហើយ             ម្ចាស់ខ្លះព្រងើយ
រក្សាស្ងៀមស្ងាត់            ខ្លះទៀតស្វះស្វែង
ចម្បែងពេកក្ដាត់            បង្រៀនបង្ហាត់
ឲ្យដឹងតគ្នា។
បានឃើញបានដឹង          គ្រប់គ្នាសម្លឹង
ទៅរកទ្រព្យា                 ដណ្ដើមយកវិញ
មានអ្នករាំងរា                ម្ចាស់ទ្រព្យដូចគ្នា
ប្រែជាសត្រូវ។
ទ្រព្យនៅជ្រង                មនុស្សម្នានៅគ
ខ្មែរច្រើនពេកកូវ            គេលួចយកបាន
ច្រានម្ចាស់ត្រឹមត្រូវ        ឲ្យឆ្ងាយពីផ្លូវ
ជាម្ចាស់របស់។
គេច្រានបង្ខំ                   លុកលុយរៀបចំ
ប្ដូរសញ្ញាណអស់          ម្នាស់ទ្រព្យជាក់ស្ដែង
ខ្លះវង្វេងសោះ               មិនដែលស្រណោះ
ចង់ឲ្យអស់ដី។
ដីព្រៃនគរ                     គេទន្រ្ទានយក
ខ្លះចេញសម្ដី                 ថាកុំគិតអី
មិនមែនរឿងថ្មី               កុំទាមទារអី
ដីខ្មែរក៏មាន។
ដណ្ដើមគ្នាត្រូវ               បាត់បង់ទ្រព្យទៅ
សត្រូវឈ្លានពាន           ដីធំនៅតូច
រួញស្ដួចហើយគ្មាន         ម្ចាស់ទ្រព្យណាហ៊ាន
ទទួលខុសត្រូវ៕

No comments:

Post a Comment