By Tararith
ភូមិច្បារអំពៅ ទីធ្លាប់រស់នៅ សែនសុខក្សេមក្សាន្ដ
ជាតិចិនចាមជ្វា គ្នាមិនប៉ុន្មាន រស់រានរាប់អាន
ទុកដូចជាញាតិ។
មិនដូចសព្វថ្ងៃ កៃលឿងបានដៃ កាឡៃពង្វាត
អំណាចដែលមាន បំពានលើជាតិ ឫស្សីដុះព្រាត
វាតគ្រប់វេលា។
ច្បារអំពៅអើយ ហៅមិនឮឡើយ បង្កើយក្បែរគ្នា
ទន្លេបាសាក់ ទូកស្រាក់គង្គា ដួនគ្រប់អង្គា
ជារដ្ឋក្នុងរដ្ឋ៕
No comments:
Post a Comment