បឹងទន្លេសាបធំល្វើយល្វឹង ជាទីរំពឹងគ្រប់រដូវ
មានទឹកស្រោចស្រពដំណាំស្រូវ ទឹកហូរជាផ្លូវទៅរកគ្នា។
ទាំងហ្វូងមច្ឆាហែលឆ្វែលឆ្វាត់ ទៅមកមិនស្ងាត់ក្នុងគង្គារ
ត្រីតូចត្រីធំមូលផ្ដុំគ្នា ជីវិតបូជាជូនជាតិខ្មែរ។
ទន្លេឥឡូវត្រូវធ្លុះធ្លាយ មាត់ច្រាំងដីជ្រាយបាក់ហូរហែ
លើទឹកមានទូកជាតិខាងក្បែរ ពាក់ដួនផងដែរនេសាទត្រី៕
No comments:
Post a Comment