១.ប្រាសាទព្រះវិហារ ឈររងារកណ្តាលព្រៃ
បានឃើញហើយអាល័យ អាណិតដីជាតិខេមរា។
២.នៅលើភ្នំដងរែក សែនសង្វេគឥតឧបមា
បានឃើញប្រាង្គសិលា ទ្រូងខ្លោចផ្សានឹកអាណិត។
៣.ផ្ទាំងថ្មនៅរាយប៉ាយ ស្តាយអើយស្តាយៗក្នុងចិត្ត
មិនគួរមានគំនិត តែមិនគិតថែរក្សា។
៤.ប្រសិនបើអ្នកសាង ឃើញអង្គប្រាង្គដូច្នេះណា
បែកបាក់នឹងខ្លោចផ្សា ក្នុងឱរាពិតស្រពោន៕
Very poetic sense, i like this poem so much.
ReplyDelete«មានគួរតែគំនិត តែមិនគិតថែរក្សា»
ReplyDeleteមនុស្ស គឺចឹង!!!
តែសង្ឃឹមថា នឹងមានបំលាស់ប្តូរ!!!
អ្នកនិពន្ធប្រាប់ថា មានហេតុផលដែលមិនប្ដូរ តែអរគុណចំពោះដំបូន្មាន។
ReplyDelete