រឿងដានក្រហម
សេចក្តីសង្កេត
ដានក្រហម ជាប្រលោមលោកខ្នាតខ្លី ស្តីពីបទសម្ភាសន៍ រវាង
អ្នកសារព័ត៌មាន និងអតីតយុទ្ធជនម្នាក់ឈ្មោះម៉ៅ ដែលបាន
ប្រយុទ្ធ តស៊ូក្នុងជួរខ្មែរក្រហម បុរសពិការពណ៌នាពីជីវិតខ្លួន តាំង
ពីដើមរហូតដល់បច្ចុប្បន្នកាល គឺជាជីវិតសោកសៅ ក្រីក្រតោក
យ៉ាក ជាមួយ កូនពីរនាក់ ក្នុងជីវភាពលំបាកលំបិន ខ្វះមុខ ខ្វះ
ក្រោយ ក្រោយសង្រ្គាមនៅបប៉ៃលិន។ ទាំងនេះ បានសេចក្តីថា
ជីវិតជនពិការរូបនេះ កំពុងក្រៀមក្រំ លំបាក ភិតភ័យជាអចិន្រ្តៃយ៍
ទាំងនៅពេលសង្រ្គាម និងនៅពេលសន្តិភាព។ នេះជាតំណាង
ជីវិតខ្លោចផ្សា នៃយុទ្ធជន ពិការទូទៅ នៅរាល់ក្រោយសង្រ្គាម
រលត់ផុតទៅ។
អ្នកនិពន្ធពណ៌នា ដោយឃ្លាប្រយោគខ្លីៗរស់រវើក ស្រួលយល់
ស្រួលចាប់សេចក្តី។
តើយុទ្ធជនពិការទាំងខាងជួរខ្មែរក្រហម និងខាងជួរយោធា
គ្រប់បក្សនយោបាយ មានវាសនាបែបណា នាពេលបច្ចុប្បន្ន?
នេះជាបញ្ហាសង្គមមួយផ្នែក ដែលកវី អ្នកនិពន្ធគួរយកមក
ពណ៌នាជាបន្តបន្ទាប់ទៅទៀត ទុកជាសក្ខីភាពសម្រាប់ខ្មែរជំនាន់
ក្រោយឱ្យបានដឹងផង៕
បណ្ឌិត ឃីង ហុកឌី
No comments:
Post a Comment