Tuesday, March 29, 2011

ហួសនិស្ស័យ

by Tararith


នៅមុខយាយពេញ       គ្រប់គ្នាទន្ទេញ             សុំរស់សុខសាន្ត
អង្វរទៅមនុស្ស           ស្ដាប់គ្នាមិនបាន           ថែមទាំងរំខាន
ដេញយកលំនៅ។
ផ្សែងលាយទឹកភ្នែក      ធូបឆេះសម្រែក           ដោះស្រាយរកផ្លូវ
បួងសួងបែរបន់           ប្រាប់រឿងត្រឹមត្រូវ       អ្នករំលោភត្រូវ
រស់មានសេរី។
នេះសច្ចភាព               តម្លៃមនុស្សទាប          ច្បាប់មិនប្រណី
បើថាឲ្យចំ                   ជ្រុលហួសនិស្ស័យ      គ្រប់គ្រងមេឃដី
ព្រៃផ្សៃផ្ដន្ទា។
អ្នកភូមិបឹងកក់             ទឹកភ្នែកហូរស្រក់         រាល់ៗវេលា
សុំឲ្យគេជួយ               បានតែគ្រាំគ្រា             គ្រប់គ្នារងារ
កណ្ដាលធានី។
ទីក្រុងល្អឯក               អភិវឌ្ឍន៍ចម្លែក           បង្ខំវាតទី
ឃើញតែផ្ដាច់ការ        រឹបយកដីធ្លី                  រលួយវក់វី
គ្រប់ទីកន្លែង៕ 

No comments:

Post a Comment