Sunday, August 21, 2011

កំប្រុក

by Tararith

កាលមុនព្រៃធំ            តឹងចិត្តរូបខ្ញុំ                    ងើយមើលមេឃា
មេឃខៀវស្រងាត់       ទ្រូងផុតវេទនា                ព្រៃស្តុកពិតជា
ជម្រកឧត្តម។
ទីព្រៃទំរីង                   កាប់គាស់រំលីង               វល្លិ៍ឈើស្តុកស្ដម្ភ
ព្រៃទៅជាវាល            មនុស្សសត្វក្រៀមក្រំ       រកថាមិនចំ
សម្លឹងមើលមេឃ។
មេឃក៏ផ្លាស់ប្ដូរ           រន្ទះភ្លៀងផ្គរ                    ខ្មួលខ្មៅពន់ពេក
ព្រៃអើយព្រៃធំ             គេគុំជ្រៀតជ្រែក             ឲ្យសត្វសង្វេគ
ប្រទេចផ្ដាសារ។
សូម្បីកំប្រុក                 រស់គ្មានសំបុក                បែកបាក់គ្រួសារ
ហ្វូងសត្វទាំងឡាយ    ឃ្លាតឆ្ងាយរុក្ខា                ចិត្តកាយខ្លោចផ្សា
តាមយថាកម្ម៕
         

No comments:

Post a Comment