Friday, March 9, 2012

ចាញ់ឈ្នះ

By Tararith

រំពឹងគិតដល់ប្រវត្តិសាស្រ្ត                ឃើញយ៉ាងជាក់ច្បាស់ខ្មែរបែកបាក់
សង្រ្គាមបង្ខាតយ៉ាងប្រក្យត្ស             បែងចែកពួកបក្សតាមគេញឹង។
ប្រវត្តិសង្រ្គាមតកូនចៅ                     សល់ស្នាមដំបៅដល់ថ្ងៃហ្នឹង
ខ្មែរអើយអត់ធន់កុំរឹងត្អឹង                  ក្រែងអស់ព្រលឹងអស់ទឹកដី។
ប្រជាសព្វថ្ងៃរស់យ៉ាងណា               ជួបតែបញ្ហារលកថ្មី
ជិះជាន់ប្រវញ្ច័គ្មានសំចៃ                   គេចូលប្រល័យដល់ឫសគល់។
លួចលក់គេទិញយកទាំងអស់          ប្រមាថស្រស់ៗនៅមិនយល់
បង្កទុក្ខាឲ្យអំពល់                              ចាប់គូបញ្ជល់ជាតិសាស្រ្តឯង។
អ្នកឈ្នះបង្អួតសមត្ថភាព                 ប្រឌិតយកប្រៀបយ៉ាងខែងរែង
សម្ដែងលើឆាកស្រែកក្ដែងៗ            ឲ្យគេកោតក្រែងថាខ្លួនខ្លាំង។
អ្នកចាញ់នាំគ្នារត់ព្រោងព្រាត          ចោលស្រុកព្រាត់ញាតិក្លាយជាខ្មាំង
ព្រោះស្រឡាញ់ជាតិស៊ូតតាំង           រួមសាងកម្លាំងស្នេហាជាតិ៕

No comments:

Post a Comment