By Tararith
ព្រំដែនដែលដាច់ជាដុំៗ តូចធំខ្មែរយំស្ដាយស្រណោះ
ស្ដាយអើយសែនស្ដាយបាត់របស់ សត្រូវឆ្កៀលចោះយកស្រស់ណាស់។
ព្រំដែនដីខ្មែរក្បែរៗបង់ ជ្រៀកយកតាមចង់ឃើញច្បាស់ៗ
ម្ដងហើយម្ដងទៀតព្រំប្ដូរផ្លាស់ ជាតិខ្មែរក្មេងចាស់រងទឹកភ្នែក។
ព្រំដែនបត់បែនតាមគេថា បំភ្លៃសាវតាកាត់ពុះញែក
សម្ដីអ្នកធំខ្មែរយំយែក សត្វសេកបន្ទរតាមរហឹម។
អ្នកគ្រប់គ្រងរដ្ឋមាត់មិនគិត ប្រឌិតឲ្យខ្មែរអស់សង្ឃឹម
សត្រូវទន្រ្ទានបានញញឹម ខ្មែរជាប់ក្នុងនឹមនិគមយួន៕
No comments:
Post a Comment