By Tararith
គ្រប់គ្នាបានឮចេញពីមាត់ ម្ចាស់រដ្ឋប្រកាសជួយប្រជា
ប្រជាគ្រប់គ្នាត្រូវការពារ មិនឲ្យផ្តន្ទាបាញ់ប្រហារ។
លោកបានដឹងដែរខ្មែរមានទុក្ខ ឈ្មួញរឹតសម្រុកមិនស្ដាប់ការ
ណែនាំពីម្សិលដែលជាសារ ប្រាប់ឲ្យឧកញ៉ាងាករកច្បាប់។
ឬថាឲ្យរួចតែពីមាត់ នៅតែវាយវាត់តាមចងចាប់
ឯណាសម្ដីដ៏ឆុតឆាប់ សូមលោកប្រញាប់ចេញបញ្ជា។
បញ្ជាឲ្យគេឈប់វាយដំ ហើយឈប់បង្ខំឈប់ផ្តន្ទា
បុរីកីឡាទុក្ខដូចគ្នា បឹងកក់គ្រាំគ្រាគ្មានពេលល្ហែ។
អ្នកដីក្រហមជួបលំបាក បណ្ដេញប្រាសចាកច្បាប់ហូរហែ
រាប់សិបកន្លែងទៀតជាតិខ្មែរ ជួបដូចគ្នាដែរមិនដោះស្រាយ។
ការពិតប្រឌិតយកសំឡេង ព្រមានលេងៗឲ្យសប្បាយ
បញ្ឆោតប្រជាពាក្យក្លែងក្លាយ ឮឡើងជិនណាយលោកប្ដេជ្ញា៕
No comments:
Post a Comment