ប្រឌិតដោយសេរី ដើម្បីកម្សាន្ដ!
By Tararith
ឃ្មុំសុំមែកក្រូចធ្វើសំបុក
សុំរកក្ដីសុខជុំកូនចៅ
ក្រូចទើបចេញផ្កាសក្រអៅ
លម្អងលឿងឆ្អៅគួរចេតនា។
ឯក្រូចតបទៅឃ្មុំថាបាន
តែមិត្តកល្យាណត្រូវសន្យា
ជួយផ្ដល់ជាតិផ្អែមដល់ផល្លា
ព្រោះជាក្រូចឆ្មារសជូរក្រៃ៕
No comments:
Post a Comment