Tuesday, March 29, 2011

បុប្ផា

by Tararith

អុះ បុប្ផាកម្ពុជា                                  រីកគ្រប់វេលាស្រស់ត្រកាល


បុប្ផាអង្គរគួរត្រអាល                             សាយក្លិនបណ្តាលឲ្យចិត្តស្ងប់។


ក្លិនអើយក្លិនផ្កាសារក្រអួន                    មិនដែលលាក់ខ្លួនក្លិនឆួលស៊ប់


សណ្ដំចេតនាឥតឈរឈប់                    គ្មានអ្វីមកទប់ឲ្យឈប់នឹក។


ក្លិនផ្កាបានដាស់ដួងអារម្មណ៍                ​ ដែលធ្លាប់សម្ងំឲ្យរឮក


ផ្កាអើយបើបង់ជាតិដីទឹក                        គួរស្ដាយពន្លឹកសាវតាខ្មែរ៕


No comments:

Post a Comment