by C write
១.កើតមកជាខ្មែរ លើដីស្រុកស្រែ កេរពីដូនតា
រស់នៅយូរហើយ ស្គាល់អស់សាវតា ដីភូមិនេះណា
ជារបស់ខ្មែរ។
២.ដីកំណើតនេះ ដានកង់រទេះ បរជាហូរហែរ
ដឹកស្រូវអង្ករ បរទៅដល់ស្រែ ឥឡូវនេះបែរ
ប្រែប្ដូររូបទៅ។
៣.ប្រែពីដីខ្មែរ គេវាល់បង្វែរ ផ្លាស់ទាំងលំនៅ
ដីខ្ញុំភូមិខ្ញុំ រួមទាំងថ្នល់ផ្លូវ បែរជាប្រែទៅ
ជារបស់យួន។
៤.អ្នកស្រុកតវ៉ា ប្រាប់ហើយប្ដេជ្ញា ការពារដីខ្លួន
តែខ្មែរគ្នាឯង ចាប់ចងផ្ទួនៗ កាន់ជើងជាតិយួន
ដាក់គុកគ្នាឯង។
៥.ជនអន្យតិរ្ថិយ ខ្មែរអីចង្រៃ ធ្វើឫកខែងរែង
ដីខ្លួនឯងសោះ អស់លោកថ្លាថ្លែង ឲ្យដីខ្លួនឯង
ផ្គាប់ចិត្តចៅហ្វាយ។
៦.តុលាការទៀត រឹតតែចោលម្សៀត មានចេះសោកស្ដាយ
គំនិតពួកវា ឲ្យខ្មែរអន្តរាយ វាបានសប្បាយ
ឥតស្តាយស្រណោះ។
៧.បើស្ដាប់វាចា ថ្លាថ្លែងម្ដងណា ត្រឹមត្រូវទាំងអស់
តាមពិតជំលើយ តែខាងបាញ់បោះ មិនដែលមានខុស
ទោះយួនយកដី៕
No comments:
Post a Comment