by Tararith
១.ពិភពលោកនេះដើរទៅមុខ ឆ្ពោះទៅរកសុខភមង្គល
ព្រោះមេដឹកនាំគេរវល់ អំពល់ខ្វាយខ្វល់ដល់ជាតិគេ។
២.គេលើកតំកើងប្រជាជន មិនមានពាក្យធ្ងន់ជេរស្ដីទេ
ពលរដ្ឋទាំងអស់ឥតងាករេ គំនិតពួកគេលឿនទៅមុខ។
៣.បែរមើលទៅដែនកម្ពុជា ប្រជារងាររស់រងទុក្ខ
មិនហ៊ានតវ៉ាសុំតែសុខ រត់លូនតត្រុកប្រៀបនឹងសត្វ។
៤.មិនចេះអក្សរថែមក្រទៀត អ្នកធំមានស្នៀតគៃបំបាត់
យកដីយកធ្លីដេញខ្ចាយខ្ចាត់ ប្រឹងតែកំចាត់ជនជាតិឯង។
៥.ជាតិខ្មែរកំពុងតែថយក្រោយ បើធ្វេសបណ្តោយឲ្យចំបែង
ជនខ្លះពិតជាបែរបង្វែង ឲ្យខ្មែរវង្វេងគ្មានស្រានឡើយ។
No comments:
Post a Comment