Saturday, November 20, 2010

អ្នកទោស

by Tararith



១.ស្រឡាញ់ជាតិខ្មែរណាស់         

កម្មអីក្រាស់ជាប់ខ្នោះឃ្នាង

ស្រឡាញ់ទឹកដីជាង                 

អ្នកធំទៀងតែគម្រាម។

២.ស្រឡាញ់ទឹកដីខ្មែរ                

សុំរស់ក្បែរទោះហូរឈាម

ស្រឡាញ់មិនទីមទាម                

កម្លាំងត្រៀមចេញប្រយុទ្ធ។

៣.ស្រឡាញ់ជាតិខេមរា             

ព្រមបូជាបរិសុទ្ធ

ខ្លួនប្រាណចិត្តមុះមុត                

មិនដែលស្លុតម្ដងណាឡើយ។

៤.ស្រឡាញ់ពិតស្រឡាញ់           

ពេលនេះចាញ់គ្នាឯងហើយ

បានធំសម្ងំងើយ

យើងជាឈ្លើយនយោបាយ៕



No comments:

Post a Comment