by Tararith
១.នាំខ្មែរដើរទៅមុខ
ទៅរកសុខរកមង្គល
អភិវឌ្ឍន៍កុំឲ្យសល់
ផ្លូវស្ពានថ្នល់តាមគោលលការណ៍។
២.ធ្វើម្ដេចជួយប្រជា
ផុតវេទនាជាតិនេះណា
ផុតទុក្ខទោសខ្លោចផ្សា
ស្គាល់សុខាតទៅមុខ។
៣.ប្រជាជនខ្មែរអើយ
ដល់ពេលហើយត្រូវសម្រុក
ចេញពីទីភូមិស្រុក
ទៅរកសុខនៅទីផ្សេង។
៤.អ្នកខ្លះស្រែកយំធ្ងរ
មិនចង់ប្ដូរទីកន្លែង
អំពាវនាវក្ដែងៗ
ទាំងសំឡេង និងទឹកភ្នែក។
៥.សម្ដេចសុំមេត្តា
រាស្រ្តខ្លោចផ្សាទុក្ខធំពេក
ដីធ្លីទីដំណេក
គេជ្រៀតជ្រែកទន្រ្ទានយក៕
No comments:
Post a Comment