by C write
ឈឺចាប់ក្នុងចិត្ត បាត់បង់ជីវិត ខ្មែរអស់រាប់រយ
កម្មអីសប្បាយ ប្រែក្លាយជាសូយ យាមស្ពានមុខក្រោយ
បណ្ដោយឲ្យស្លាប់។
ទឹកភ្នែកហូរចេញ ចិត្តសែនទោរម្នេញ ទ្រូងពេញរសាប់
រសល់មិនយល់ អំពល់នឹងច្បាប់ ពេលណាគេចាប់
អ្នកសម្លាប់ខ្មែរ។
ឬមួយមិនហ៊ាន ចិត្តធ្លាប់ទន្រ្ទាន អាងអួតពូកែ
ជីវិតរាប់រយ អ្នកបើកដៃដែរ ទើបនៅរ៉រែ
បង់ប្រាក់បញ្ចប់។
សង្គមសព្វថ្ងៃ ហៅសែនចង្រៃ ក្រឡៃកាយកប់
មានច្បាប់មិនប្រើ ធ្វើខ្លៅគួរស្អប់ ជួនពោលបន្លប់
បន្លំរួចខ្លួន។
នរណាក៏ដឹង សង្គមខ្មែរហ្នឹង រៀបរយដោយយួន
បើចាប់គ្នាឯង ក្រែងខកចិត្តផ្ទួន ម្នាក់ៗដឹងខ្លួន
ប្រឹងការពារគ្នា។
អ្នកមានអ្នកធំ នៅស៊ុមគ្រលំ ឲ្យរាស្រ្ដវេទនា
ស្លាប់រាប់រយនាក់ លើស្ពានបោះវា បែរជានាំគ្នា
អង្គាសប្រាក់ចាយ។
ទឹកភ្នែកខ្មែរហូរ ហៅសែនអាសូរ ដល់ខ្មែរទាំងឡាយ
ដែលបង់ជីវិត ក្នុងមហន្ដរាយ អ្នកធំសប្បាយ
ទទួលអំណោយ៕
No comments:
Post a Comment