by Tararith
១.ខ្ញុំកើតលើដីកម្ពុជា
ឥឡូវវេទនានៅស្រុកគេ
រាល់ថ្ងៃចិត្តនឹកៗម្ល៉េះទេ
ប្រាសាទធ្លាប់ថែធ្លាប់កសាង។
២.បើខ្ញុំមានឫទ្ធិបុណ្យដូចមុន
ម្ល៉េះរួចទារុណគុកខ្នោះឃ្នាង
ហោះជ្រែកទឹកដីនៃដែនម្ខាង
ចូលខ្លួនកសាងកេរ្តិ៍ឈ្មោះខ្មែរ។
៣.ប៉ុន្តែថ្ងៃណានឹងធ្វើបាន
បើប្រាណរងទុក្ខនៅស្រុកគេ
ទាំងរូបព្រលឹងពឹងអ្វីដែរ
បានទៅដល់ខ្មែរឃើញនគរ៕
No comments:
Post a Comment