by Tararith
អាណិតសណ្ដោសពីរដ្ឋា សូមមានករុណាជួយកូនចៅ។
ទទូចហើយទូលរូបអ្នកធំ ទួញយំព្រោះដីលុបលំនៅ
អ្នកភូមិបឹងកក់រស់គ្មានផ្លូវ អ្នករកខុសត្រូវគ្មានអំណាច។
សូម្បីអ្នកធំផុតដំបូល ដែលតែងតែបូលគួរឲ្យខ្លាច
ក៏មិនហើបមាត់ដ៏កំណាច ជួយរាស្រ្តចូលបាចបាខ្សាច់ចេញ។
មានតែធូបទានបន់ទៅព្រះ បួងសួងសំពះប្ដឹងយាយពេញ
ជាម្ចាស់ទឹកដីក្រុងភ្នំពេញ ដាក់ចេញបណ្ដាសាទឹកភ្នែក៕
No comments:
Post a Comment