Tuesday, November 30, 2010

ស្លុត

by C write


គួរឲ្យស្ដាយខ្មែរទាំងឡាយដែលបាត់បង់
ជីវិតផង់ធ្លាប់ត្រចង់មានចំណេះ
ទៅកម្សាន្តលំហែរប្រាណបានជាប់ស្រេះ
មិនរបេះស្អិតដូចច្រេះលើស្ពានពេជ។
ខ្មែរអើយខ្មែរមានអ្នកថែឃ្លាំប្រហែស
កើតដូច្នេះទាល់តម្រេះធ្វើយ៉ាងម៉េច
ទុកបណ្ដោយស្លាប់រាប់រយដូចកំទេច
លើស្ពានពេជភ្លើងរំលេចក្តីសោកសៅ។
មរណភាពបើនឹងប្រៀបគួរឲ្យស្លុត
ស្លាប់ទៅផុតរស់រន្ធត់ញាណក្នុងក្រៅ
ខ្លះមានស្នាមនៅដិតដាមជាប់ក្រឡៅ
គួរឲ្យក្តៅឆ្មាំធ្មឹងនៅមិនជួយភ្លាម៕

No comments:

Post a Comment