Saturday, December 4, 2010

ដីកម្ម

by Tararith

ឱដីបឹងកក់ដីបឹងកម្ម                       រស់នៅរាប់ឆ្នាំចាំមិនភ្លេច

ឥឡូវពួកឈ្មួញមកកំទេច              ចាក់ដីឲ្យលិចលង់ភូមិដ្ឋាន។

ដីបឹងសឹងជាប់ទីស្ដីការ                  រាស្រ្ដពាន់គ្រួសារគេរុញច្រាន

រដ្ឋអើយរដ្ឋខ្មែររដ្ឋសាមាន             ជួញតែរំខានប្រជាជន។

លក់ដីលក់ធ្លីសម្បត្តិជាតិ               ដីបឹងចង្អៀតមានទោសធ្ងន់

ទឹកភ្នែករាស្រ្ដហូរហូរជោរជន់        ម្ដេចមិនគយគន់អាណិតផង៕


No comments:

Post a Comment