Friday, December 3, 2010

ខ្មែររងទុក្ខ


by Tararith

ស្រុកភូមិធ្លាប់តែមនោរម្យ                  រាល់ថ្ងៃជួបជុំឥតកង្វល់

សុភមង្គលជាសាកល                       ជាតិខ្មែរឥតខ្វល់រស់ក្សេមក្សាន។

ត្រកូនព្រលិតដុះតាមស្រែ                 សំបូរដីខ្មែរផលមានបាន

ត្រីសាច់មិនខ្វះជាតិថ្កើងថ្កាន             មង្គលប៉ុន្មានរលាយអស់។

ម្នាក់រងទុក្ខដល់ជីវិត                         ក្រៀមក្រំទាំងចិត្តគួរអាលោះ

រត់ចោលទឹកដីទ្រព្យរបស់                 ទាំងស្ដាយស្រណោះជាតិពេកក្ដាត់។

សង្គ្រាមស៊ីវិលនៅស្រុកខ្មែរ               ទុក្ខទោសឥតល្ហែខ្មែរឆ្លងកាត់

ឆ្លងព្រៃព្រំដែនយ៉ាងស្ងៀមស្ងាត់        អ្នកខ្លះស្លាប់បាត់សោះសូន្យឈឹង។

អ្នកបាត់សាច់ញាតិយំសង្រែង           ចិត្តសែនចំបែងដល់រឿងហ្នឹង

ចង់តែតបតចង់តែប្ដឹង                     ក្នុងព្រៃស្ងាត់ឈឹងគួរអនិច្ចា។

មានតែមេឃាមានតែផ្កាយ                ដួងច័ន្ទសែនឆ្ងាយពន្លឺថ្លា

រះបំភ្លឺលោកគ្មានបានការ                  ខ្មែររងខ្លោចផ្សាតាមព្រៃភ្នំ។

អ្នកខ្លះធ្លុះធ្លាយរបួលប្រាណ              អ្នកស្លាប់មិនបានរស់ជួបជុំ

ខ្មែររត់ឆ្លងដែនចូលជំរុំ                      យួនសៀមចាប់ឃុំជាអ្នកទោស៕

No comments:

Post a Comment