by Noreyutt
បង្គោល១០៩ ដីខ្មែរចូលយួន
ខ្លួនមិនហាស្ដី ឬហាមិនចេញ
ទើបនៅធ្វើហី ឬទ្រាំខន្ដី
ឲ្យដីចៅហ្វាយ។
ដីពីបុព្វេ គឺដីខ្មែរទេ
មិនគួរអន្តរាយ សម័យនេះហើយ
យួនមកពីឆ្ងាយ វាល់វែងកកាយ
វាស់យកតាមចិត្ត។
ស្រែស្រូវលាស់ថ្មី លូតនៅលើដី
គ្មាននរណាគិត ព្រំ១០៩
ដាំចូលបង្ខិត ចូលដីខ្មែរពិត
គ្មានគិតតវ៉ា។
ព្រំដែនទឹកភ្នែក អ្នកស្រុកយំយែក
មេម៉ត់ឃុំដា ព្រំ១០៩
ប្ដូរដែនខេមរា ឲ្យបង់វាសនា
ខ្មែរទៅជាយួន៕
No comments:
Post a Comment