Tuesday, December 14, 2010

ម៉េចក៏អូននៅទីនេះ?

by Prasat

បីឆ្នាំហើយ ដែលអ្នកផ្ទះមិនបានទទួលដំណឹងពីអូនទាល់តែសោះ។ ម្នាក់ៗគេងមិនលក់ ម្នាក់ៗនៅតែគិតនៅតែអាល័យដល់អូនពិសេស 
អ្នកម៉ាក់របស់អូន និងលោកពូឧកញ៉ា។ ម៉េចក៏មកនៅទីនេះទៅវិញ?

ព្រះអាទិត្យ ព្រះចន្ទជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នា ជាកម្មសិទ្ធិរបស់ 
មេឃដី និងសូម្បីធម្មជាតិនានាក៏មានសិទ្ធិទទួលពន្លឺពីព្រះទិនករនេះ 
ដែរ។ តែមានមនុស្សខ្លះ បានព្យាយាមបិទបាំង ដោយបង្ហាញឲ្យគេ 
ឯងយល់ថា វត្ថុទាំងឡាយនៅលើលោកនេះ គឺជារបស់ខ្លួនផ្ដាច់មុខ 
ឬក៏អះអាងថា បុព្វបុរសរបស់ខ្លួនជាអ្នកបង្កើត ដូច្នេះជាតិសាសន៍ 
របស់ខ្លួន មានសិទ្ធិផ្ដាច់មុខក្នុង​ការគ្រប់គ្រង និងប្រើប្រាស់ថាមពល ទាំងនេះដោយឯកតោភាគី។

ឪពុកម្ដាយបង្កើតកូនមក ក៏តាំងខ្លួនជាអាណាព្យាបាលគ្មានទីបំផុត 
តើ ខ្ញុំជាកូនកើតមកសម្រាប់តែតបស្នងសងគុណពួកគាត់ ជាអ្នកអា ណាព្យាបាលអស់មួយជីវិតឬ?

ខ្ញុំមានការលំបាកក្នុងចិត្តយូរមកណាស់មកហើយ គឺលំបាកព្រោះតែ 
ម្ដាយខ្ញុំ តែងតែបង្ខំឲ្យខ្ញុំរៀបការជាមួយអ្នកនេះ អ្នកនោះ តាំងពីខ្ញុំ 
មានអាយុមិនទាន់ពេញ១៦ឆ្នាំផង។ បងគិតមើល! ខ្ញុំមិនខុសពីវត្ថុ ដែលសម្រាប់តាំងលម្អ ខ្ញុំមិនមែនមនុស្សដែលរស់សម្រាប់ខ្លួនឯង ហើយខ្ញុំដូចជាសត្វចិញ្ចឹម ដែលរង់ចាំតែម្ចាស់ប្រើ ឬកាប់សាច់លក់ ពេលដែលគេចង់បានប្រាក់។ ហេតុអីក៏ខ្ញុំមិនដូចស្រ្ដីឯទៀត? ហេតុ អីខ្ញុំគឺជាកញ្ជះរបស់ពួកគាត់ទៅវិញ?

បងកុំសួរខ្ញុំ ថាហេតុអីក៏ខ្ញុំមកទីនេះ? ខ្ញុំប្រាប់បងហើយ គឺខ្ញុំត្រូវការ ជម្រើសសម្រាប់ជីវិតខ្ញុំដែរ ខ្ញុំមិនស្ដាយក្រោយទេ ព្រោះខ្ញុំបានធ្វើ អ្វីៗអស់ហើយសម្រាប់អ្នកមានគុណរបស់ខ្ញុំ។

ខ្ញុំដឹងថា បងពិតជាអាណិតខ្ញុំ ខ្ញុំដឹងថាបងពិតជាចង់នាំខ្ញុំចាកចេញពី 
ទីនេះ តែខ្ញុំក៏សុំបងវិញដែរ ថាខ្ញុំចង់រស់ជាមនុស្សមានសេរីភាព ខ្ញុំ ត្រូវការសេរីភាពដូចអ្នកដទៃដែរ ខ្ញុំមិនចង់ទៅជាវត្ថុ ជាចំណាប់ខ្មាំង របស់នរណាម្នាក់ដូចព្រះចន្ទ ឬព្រះអាទិត្យទេ។

ទីនេះមិនស្អាតមែន ទីនេះមិនល្អ ហើយក៏មិនមែនសម្រាប់មនុស្សអ្នក មានកិត្តិយសដូចបងមកដែរ សូមបងឆាប់ទៅវិញទៅ... បងកុំព្យា យាមលួងលោមខ្ញុំអី ព្រោះច្រើនឆ្នាំមកនេះ ខ្ញុំបានលួងលោមខ្លួនឯង​
ឆ្អែតឆ្អន់ហើយ ខ្ញុំបានចំអកឲ្យខ្លួនឯងក៏ច្រើនដែរហើយ ខ្ញុំជ្រើសរើស
​ផ្លូវនេះ ទីនេះ ទោះបរាជ័យ ក៏ខ្ញុំបានសម្រេចចិត្តហើយដែរ។ ការ 
ដែលបងមិនបង្ខំខ្ញុំ ការដែលបងដោះលែងខ្ញុំ នោះមានន័យថា បង
បានជួយខ្ញុំហើយ សូមបងយល់អធ្យាស្រ័យដល់នារីម្នាក់ ដែលបង ធ្លាប់ស្រឡាញ់បង សូមបងដកចិត្តពីនារីដែលបងប្រឹងប្រែងជួយ 
ណែនាំផង។

ប្រសិនជាបងនៅតែល្អចំពោះអូន ប្រសិនជាបងនៅតែអាណិតអា 
សូរអូន យើងគួរតែនៅឆ្ងាយពីគ្នា។ បងក៏ដឹង ថាអូនជាមនុស្សមានៈ 
បងក៏ដឹងថាម្ដាយអូនបានកាត់កាល់អូនហើយ ព្រោះតែអូនចុះចោល 
ផ្ទះ ព្រោះតែអូនមិនល្អ មិនស្តាប់តាមដំបូន្មានគាត់។ តែអូនបានគិត 
ច្រើនណាស់ មុននឹងសម្រេចចិត្តចាកចេញពីភូមិគ្រឹះដ៏ស្គឹមស្កៃនោះ។
អ្នកផ្ទះខ្ញុំ ម្នាក់ៗមានសិទ្ធិធំជ្រុលពេកហើយ។ ល្អដែលគាត់ស្រឡាញ់ 
ខ្ញុំ តែបើថាពួកគាត់កេងប្រវញ្ច័លើខ្ញុំល្អជាង។ បងដឹងទេ គាត់បង្ខំឲ្យ បងរៀបការនឹងខ្ញុំ តែបងក៏ត្រូវដឹងដែរ ថាខ្ញុំមានសង្សាររួចទៅហើយ ពួកគាត់អាក្រក់ណាស់ ពេលដឹងថាសង្សារខ្ញុំជានរណា ពួកគាត់នាំ 
គ្នាព្យាបាទ ធ្វើឲ្យសាច់ញាតិសង្សារខ្ញុំស្លាប់ ព្រាត់ប្រាសគ្នា ធ្វើឲ្យ 
សង្សារខ្ញុំធ្លាក់ខ្ឡួនពិការលុះសព្វថ្ងៃ ដែលខ្ញុំទទួលយកមិនបាន ដែល 
ធ្វើឲ្យខ្ញុំ កាន់តែស្អប់ខ្ពើមពួកគាត់ និងបង ហេតុអ្វីក៏បងនៅតែតាម 
ចងកម្មនឹងខ្ញុំ? ពិភពលោកនេះខ្វះណាស់ទៅឬមនុស្សស្រីល្អ?

ខ្ញុំធ្លាប់ប្រាប់បង ថាខ្ញុំគោរពបង ថាខ្ញុំគោរពបងដូចជាបងប្រុស បង
ក៏យល់ព្រម តែបងបានបង្ខំម្ដាយខ្ញុំ ឲ្យខ្ញុំរៀបការជាមួយបង បង
ចង់ឈ្នះខ្ញុំ។ ខ្ញុំប្រាប់បងទៅចុះ ជីវិតជាស្រ្ដីដូចខ្ញុំនេះ មិនអាចយក
ទៅប្រណាំងប្រជែង ឬយកទៅធ្វើជាល្បែងភ្នាល់ដូចសត្វធាតុបាន
ទេ។ បងក៏ដឹងថាខ្ញុំរឹងត្អឹង ថាខ្ញុំចង់ប្រើសិទ្ធិរបស់ខ្ញុំដែរ តែបងនៅតែ
មើលរំលងខ្ញុំជានិច្ច។

ព្រោះតែបង បានធ្វើឲ្យខ្ញុំក្លាយទៅជាស្រ្ដីអ្នកអូសរទេះ ព្រោះតែបង 
ដែរ ដែលធ្វើឲ្យខ្ញុំព្រាត់ប្រាស់ ធ្វើឲ្យខ្ញុំរស់ជាមួយប្ដីជាជនពិការ។ 
បងដឹងទេ ខ្ញុំត្រូវអូសរទេះនៅទីនេះ ដើម្បីចិញ្ចឹមប្ដីពិការ។

បងតែម្នាក់បាននាំមកនូវភាពអន្តរាយដល់ខ្ញុំ តែសូមបងចាំថា ចិត្ត របស់ខ្ញុំនៅរឹងមាំល្អណាស់ ខ្ញុំនឹងឲ្យបងឃើញ ឲ្យបងឃើញថា 
អនាគតស្រ្ដីម្នាក់នេះនឹងប្រែប្រួលទៅជាយ៉ាងណា។

សូមឈប់តាមខ្ញុំ ឈប់សួរខ្ញុំ រកមូលហេតុដែលបណ្ដាលឲ្យខ្ញុំទៅជា 
យ៉ាងនេះ តែសូមបងសួរខ្លួនឯងថា បងបានធ្វើឲ្យស្រ្ដីដែលបងស្រ
លាញ់ វិនាសគ្រប់គ្រាន់សមតាមចិត្តបងហើយឬនៅ? ឆ្លើយនឹង
សំណួរនេះហើយ ផ្ដល់យុត្តិធម៌ដល់អ្នករងគ្រោះទាំងឡាយផង៕




No comments:

Post a Comment