Thursday, December 16, 2010

ការអប់រំ និងទីផ្សារកាងារ

by Prasat


នៅប្រទេសកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យា 
ល័យ មហាវិទ្យាល័យ និងវិទ្យាស្ថាន បានរីកដុះដាល
ច្រើនគួរសម ព្រោះតែរដ្ឋាភិបាល បានការបើកចំហរឲ្យ
ឯកជន វិនិយោគលើវិស័យអប់រំ។

ការអប់រំគឺជាកត្តាគន្លឹះតែមួយគត់ ដែលនាំឲ្យមានការ
អភិវឌ្ឍន៍ ព្រោះសង្គមត្រូវការធនធានមនុស្សជាចាំបាច់។ ប្រព័ន្ធអប់រំនៅ កម្ពុជា ដែលរីកដុះដាលដូចផ្សិត មិនទាន់ បានបង្ហាញទំនុកចិត្ត ដល់ប្រជាជនខ្មែរនៅឡើយទេ ព្រោះតែសាលារៀន នៅមានកម្រិត ស្ដង់ដានៅឡើយ។ ស្ដង់ដាដែលនៅទន់ខ្សោយ គឺចង់បង្ហាញជាទូទៅ 
ទៅលើកម្មវិធីសិក្សា ធនធានគ្រូបង្រៀន និងសម្ភារៈ
សិក្សា។

កម្មវិធីសិក្សា ទោះបីប្រទេសកម្ពុជា មានគណៈកម្មការ
វាយតម្លៃការ អប់រំមែន តែស្ថាប័ននេះខ្លួនឯង ក៏នៅ
មានកង្វះខាត អ្នកឯកទេស សម្រាប់រៀបចំ ឲ្យសាលា
រៀនចំណេះទូទៅ រួមទាំងសាកលវិទ្យា ល័យ និងវិទ្យា
ស្ថាននានា មានកម្មវិធីដូចគ្នា តែព្រោះតែកម្មវិធី​សិក្សា 
មិនបានរៀបចំ និងមិនបានអភិវឌ្ឍន៍កម្មវិធីសិក្សាទៅ
តាម បរិបទសាកល ជាហេតុនាំឲ្យមានការលំបាក
ដល់ការគ្រប់គ្រង។ បញ្ហានេះ ទាក់ទងដល់ធនធាន
មនុស្ស ពិសេសគ្រូបង្រៀន គឺសាលា និមួយៗ 
ពិសេសវិស័យឯកជន មិនបានបណ្ដុះបណ្ដាលធន
ធាន ផ្ទាល់ខ្លួនទេ ចាំតែទាញយកធនធានពីសាលា
រដ្ឋ ស្របពេលដែល ប្រាក់បៀវត្សរ៍ គ្រូនៅសាលា
រដ្ឋតិចតួចផង សាស្រ្ដាចារ្យមួយចំនួនធំ រត់ទៅបំពេញ ភារកិច្ចឲ្យសាលាឯកជន ដោយទុកការងាររដ្ឋចោល 
ក៏មាន។ ធនធានគ្រូបង្រៀន ពិសេសនៅតំបន់ឆ្ងាយៗ 
គឺខ្សត់ខ្សោយ មែនទែន ដែលធ្វើឲ្យវិស័យអប់រំដួល
រលំ។ ទន្ទឹមនោះ ការបង្កើត​សាកលវិទ្យា ល័យឯក
ទេសឯកជន ពេលខ្លះបានត្រឹមតែប្រមូល ប្រាក់កាស ពីនិស្សិតដែលកំពុងតែមានជីវភាពក្រីក្រស្រាប់ ដោយ មិនបានផ្ដល់តមទៅវិញនូវិជ្ជាអ្វីទាំងអស់ តាមការ
រំពឹងទុករបស់ សិស្ស និស្សិត និងអាណាព្យាបាល 
ដោយហេតុថា ការរៀនសូត្រ ត្រូវការសម្ភារៈ
សម្រាប់ពិសោធ តែគ្មាន ហើយថែមទាំងគ្មានការ 
ច្នៃប្រឌិត លើកទឹកចិត្តដល់សិស្ស ធ្វើឲ្យសិស្ស
មើលឃើញពីភាព មិនចាំបាច់ ក្នុងពេលសិក្សា។

មុខវិជ្ជាមួយ ដែលរដ្ឋាភិបាលតែងតែបិទបាំង ឃាត់
ឃាំងមិនចង់ឲ្យ សិស្ស និស្សិតរៀនសូត្រ គឺមុខវិជ្ជា វិទ្យាសាស្រ្ដនយោបាយ ព្រោះ តែ មានអ្នកនយោ
បាយខ្លះ ខ្លាចមហាវិទ្យាល័យនេះ មាននិស្សិតចេះ 
ដឹងផ្នែកនេះ ហើយចេញមុខតវ៉ា ឬដណ្ដើមអំណាច
ពីពួកគេ។ មុខវិជ្ជានេះមានសារៈសំខាន់ណាស់
សម្រាប់យុវជន ដែលជាទំពាំង ស្នងឫស្សីត្រូវយល់
ដឹង។ តែអ្នកនយោបាយខ្មែរនៅតែរារែក ឬបណ្តោយ ឲ្យសាកលវិទ្យាល័យឯកជនបង្កើតមុខវិទ្យានេះ ដោយ 
យ៉ៗតែប៉ុណ្ណោះ ហើយការរៀនសូត្រលើមុខវិជ្ជា
នេះទៀតសោត ក៏នៅមាន ភាពមិនច្បាស់លាស់។ 
សូមកត់សម្គាល់ថា រហូតដល់សព្វថ្ងៃ តើមានអ្នក នយោបាយខ្មែរប៉ុន្មាននាក់ ដែលមានសញ្ញាបត្រ វិទ្យាសាស្រ្តនយោបាយមកដឹកនាំសង្គមខ្មែរ? ការ
ដឹកនាំដែលនៅ មានភាពស្រពិចស្រពិល មិនយល់ ស្ថានភាពពិភពលោក មិនយល់ពីសង្គមដែលខ្លួន
កំពុងគ្រប់គ្រង គឺនាំមកនូវ តែទុក្ខវេទនាដល់ប្រជា 
ជនតែប៉ុណ្ណោះ។ តែប្រសិន បើអ្នកដឹកនាំមានការ
ពិសោធ មានសញ្ញាបត្រចេញពីសាកលវិទ្យាល័យ ពិតជានឹងបន្ធូរបន្ថយភាពតានតឹងរវាងប្រជាជន និង 
រដ្ឋបាន ហើយពិភពលោក ក៏មិនថ្កោលទោស
ប្រទេសយើង ថាជាប្រទេសមិនគោរពច្បាប់ដែរ 
ព្រោះអ្នកដឹកនាំយើងយល់ដឹងថា ត្រូវធ្វើយ៉ាងម៉េច
ក្នុងស្ថានភាពបែបណា។ 

ឧទាហរណ៍ជាក់ស្ដែង កាលដែលប្រជាជននៅព្រំ ដែនខេត្តស្វាយរៀងតវ៉ាពីបញ្ហាយួនយកដីខ្មែរនៅ
តាមព្រំដែន រដ្ឋាភិបាលគួរតែលើកទឹកចិត្តជនទាំង
នេះ តែអជ្ញាធរដែនដី បែរជាចាប់ពួកគេដាក់គុកទៅ
វិញ មិនដែលមានទេរឿងអីចឹងក្នុងពិភពលោក 
តើនេះមកពីអ្វី? ចំពោះអ្នកនយោបាយ បញ្ហាទឹកដី
គឺជាកាតប្វកិច្ចដំបូង ដែលពួកគេត្រូវពុះពារមិនឲ្យ
ជាតិសាសន៍ណាមករំលោភឡើយ។ ឬមួយអ្នកន
យោបាយខ្មែរ ខ្វះការពិសោធ ឬមួយអ្នកនយោបាយ
មិនយល់ បើមិនអីចឹង ឬក៏អ្នកនយោបាយជាអាយ៉ង
ឯចំពោះដីធ្លីនៅក្នុងតំបន់បឹងកក់ តំបន់ដីក្រហម នៅ អមលាំងខេត្តកំពង់ស្ពឺ និងទីដទៃទៀត មន្រ្ដីប្រដាប់
អាវុធហ៊ានបាញ់អ្នកតវ៉ា ចាប់ដាក់គុក គឺរឿងហេតុ
ទាំងនេះកំពុងតែកើតមានក្នុងសង្គមខ្មែរសព្វថ្ងៃ 
ហេតុអ្វីរដ្ឋាភិបាលហ៊ានអារកាត់។ ឯចំពោះវិស័យ
អប់រំ ដែលជាថ្នាលបណ្ដុះមនសិការជាតិ បែរជា
ព្រងើយកន្ដើយ ពុំមានការលះបង់ និងមានការភ័យ
ខ្លាចទៅវិញ។

ប្រទេសកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃ ប្រហែល
ជាមិនមែន ចេញពីខួរក្បាលអ្នកនយោបាយខ្មែរទេ ហើយក៏មិនមែនចេញពី វិស្វករខ្មែរដែរ អ្នកសិក្សា 
មន្រ្ដីរាជការខ្មែរគួរ តែសួរខ្លួនឯងថា តើម្នាក់ៗ ដែល
ទទួលប្រាក់ខែពីរដ្ឋ បានធ្វើអ្វីខ្លះ ជាប្រយោជន៍ដល់ 
សង្គម? តើយើងបានរកឃើញអ្វីថ្មីទេ ក្រៅពីចម្លងគេ 
ក្រៅពីរដ្ឋជាប់ បំណុលបរទេស ហើយអនុញាតឲ្យ ពួកបរទេសមកវិនិយាគទាំងកម្រោលនោះ។ យើង សូមគោរពខ្មែរដែលស្រឡាញ់ជាតិ ខ្មែរដែលបម្រើ 
ប្រយោជន៍ជាតិ តែយើងក៏ថ្កោលទោសដែរ ចំពោះ 
ជនណា ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុ 
ពេក។

ការអប់រំ ទោះមុខវិជ្ជាណាក្ដី រដ្ឋាភិបាលត្រូវបើកចំហរ 
ដើម្បីពលរដ្ឋ ឈោងចាប់ការដុះដាលតាមដែលគេចង់ ហើយរដ្ឋត្រូវពង្រឹងលក្ខខន្ដឲ្យបានច្បាស់លាស់ចំពោះ
អ្នកវិនិយោគលើវិស័យអប់រំ។ ខ្មែរ អាចធ្វើបាន តែមក ពីសេរីភាពក្នុងប្រទេសមួយនេះនៅត្បិតត្បៀត និងពុក
រលួយខ្លាំងពេក ទើបធ្វើឲ្យធនធានមនុស្សកប់បាត់ ឬរត់ គេចទៅនៅប្រទេសនានាអស់។

សូមចាំថា បើវិស័យអប់រំនៅទន់ខ្សោយដូចសព្វថ្ងៃ 
ការបើកចំហរ ទីផ្សារសេរីអាស៊ាន ប្រជាជនខ្មែរ ពិតជាគ្មានសមត្ថភាពប្រកួត ប្រជែងលើទីផ្សារការ
ងារនេះបានឡើយ ពេលនោះ ប្រជាជននៃជាតិ 
សាស្រ្ដផ្សេងៗ នឹងមកដណ្ដើមការងារខ្មែរនៅ
កម្ពុជាមិនខាន៕



No comments:

Post a Comment