by Noreyutt
ឮសូរសំឡេងអំពាវនាវ កញ្រ្ជោកកញ្រ្ចៀវស្រៀវខ្វល់ខ្វាយ
ព្រោះតែបាត់បងដីទាំងឡាយ នឹងរកសប្បាយរកមិនបាន។
ដែនកំពង់ចាមដាមទឹកភ្នែក ប្រជារាស្រ្តស្រែកពេញភូមិដ្ឋាន
ថាយួនយកដីទាំងប៉ុន្មាន គេថារំខានឯកឧត្តម។
ប្រកាសប្រាប់ហើយថែមទាំងស្រែក ដីកេរ្ដិ៍ឪចែកយួនបន្លំ
កាត់យកទៅបាត់ហើយបង្ខំ ឲ្យរាស្រ្ដសម្ងំកុំឡូឡា។
ពួកយួនប្រវ៉ាចង់បានដី ខ្មែរឯងចង្រៃជួយកាប់ឆ្ការ
វាស់វេងឲ្យយួនតាមវាថា មិនហ៊ានតវ៉ាអន់ពេកណាស់។
ឬមួយដីនេះមិនមែនទ្រព្យ របស់សំណព្វទើបផ្ដេសផ្ដាស
សូមប្រាប់ឲ្យដឹងឲ្យបានច្បាស់ ល្មមរើបំរះហើយអស់លោក៕
No comments:
Post a Comment