by Tararith
១.ប្រវត្តិអ្នកនិពន្ធខ្មែរសម័យមុន
ខ្មែរជាជាតិសាសន៍មួយដែលកើត និងរស់នៅលើទឹកដី
កំណើត របស់ខ្លួនតាំងពីយូរយារណាស់មកហើយ ខ្មែរ
មានអក្សរ ភាសា មានការតែងនិពន្ធតាំងពី បុរាណកាល
ម្ល៉េះ។
វិស័យតែងនិពន្ធបានវិវត្តន៍ ទៅតាមសង្គមកាល ដូចជា
កាល ពីជំនាន់ដើម អ្នកនិពន្ធ តាក់តែងកំណាព្យដើម្បី
សូត្រថ្វាយព្រះអាទិទេព តែងសម្រាប់ព្រះរាជា ដោយ
ចារនៅតាមផ្ទាំងសិលា តាមសស្រ្ដាស្លឹករឹត និងក្រោយ
មកទៀត ទើបមានសរសេរនៅក្នុងសៀវភៅ និងភាព
យន្ត។
អ្នកនិពន្ធមុន និងក្នុងសម័យមហានគរ ភាគច្រើនគឺជា
ពួកអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ពិសេសគឺជាអ្នក ដែលស្ថិតនៅក្នុងត្រកូលក្សត្រ និងពួកព្រាហ្មណ៍ អ្នក
កាន់សាសនា។ តែក្រោយមក បន្ទាប់ពីព្រះពុទ្ធសាស នាចូលមកជ្រៅក្នុង ស្រទាប់មហាជន វិស័យតែងនិ
ពន្ធ បានផ្លាស់ប្តូរប្រែប្រួលបន្ដិច ដោយអ្នកនិពន្ធ មាន
ពួកវណ្ណៈក្សត្រ ព្រះសង្យ និងមហាជន។ ការតែង និពន្ធ មានការប្រែប្រួល ខ្លាំង គឺចាប់ពីសម័យឧត្ដុង្គ និងបន្ទាប់
មកក្នុងដំណាក់កាលអាណានិគមនិយមបារាំង។
អ្នកនិពន្ធ តែងតែនិពន្ធពីសាសនា ទំនៀមទម្លាប់ប្រពៃណី និងស្ថានការណ៍សង្គម។ ពិសេសបន្ទាប់ពីដំណាក់កាល
អាណានិគមនិយមបារាំង អ្នកនិពន្ធខ្មែរបានតាក់ តែង
ប្រឌិតរឿង និងកំណាព្យល្បើកជាច្រើន ដែលស្នាដៃទាំង
នេះបម្រើការកម្សាន្ត និងការត្រិះរិះពិចារណា ដល់សារធា
អាណានិគមនិយមបារាំង អ្នកនិពន្ធខ្មែរបានតាក់ តែង
ប្រឌិតរឿង និងកំណាព្យល្បើកជាច្រើន ដែលស្នាដៃទាំង
នេះបម្រើការកម្សាន្ត និងការត្រិះរិះពិចារណា ដល់សារធា
រណជន។
មានអ្នកនិពន្ធខ្មែរសម័យមុនជាច្រើន ដែលអ្នកអានខ្មែរ សព្វថ្ងៃមិនស្គាល់ឈ្មោះ តែពួកគេបានបន្សល់ទុកស្នាដៃ
ដ៏ច្រើន ជាធនធានសម្រាប់ការដុះដាលរបស់ មនុស្សខ្មែរ
ជំនាន់ថ្មី គ្រាន់ពិចារណារៀនសូត្រគ្រប់សម័យកាល។
ជំនាន់ថ្មី គ្រាន់ពិចារណារៀនសូត្រគ្រប់សម័យកាល។
រឿងព្រេងខ្មែរ រឿងធនញ្ជ័យ អាជ័យមីគ្រត កំណាព្យ
ល្បើកដ៏ច្រើន ដែលសរសេរនៅក្នុងសាស្រ្ដាស្លឹករឹត ឬ
និយាយតៗគ្នា គ្មានអ្នកនិពន្ធច្បាស់លាស់ឡើយ អក្សរ
សិល្ប៍បែបនេះ បានបង្កប់ទៅដោយទស្សនវិជ្ជាខ្មែរ ការ
រិះគន់សង្គមសម័យនោះ និងជាប្រភពនៃវប្បធម៌ដ៏ជ្រាល
សិល្ប៍បែបនេះ បានបង្កប់ទៅដោយទស្សនវិជ្ជាខ្មែរ ការ
រិះគន់សង្គមសម័យនោះ និងជាប្រភពនៃវប្បធម៌ដ៏ជ្រាល
ជ្រៅ។ អ្នកសិក្សាតែងហៅអក្សរសិល្ប៍បុរាណទាំងនេះ
ថាអក្សរសិល្ប៍ប្រជាប្រិយ៍។
២.អ្នកនិពន្ធ និងសង្គមបច្ចុប្បន្ន
ការតែងនិពន្ធ មិនមែននរណាក៏អាចធ្វើបាននោះទេ
ពិសេស ចំពោះប្រជាជនខ្មែរ។ នៅក្នុងសង្គមខ្មែរ
បច្ចុប្បន្ន ដែលពុំ សូវមានគេយកចិត្តទុកដាក់ វិស័យ
តែងនិពន្ធស្ថិតក្នុងស្ថានភាពត្រូវគេមើលរំលង។
អ្នកនិពន្ធខ្លួនឯង ក៏ទទួលស្គាល់ការលំបាកនេះដែរ។
ពិសេស ចំពោះប្រជាជនខ្មែរ។ នៅក្នុងសង្គមខ្មែរ
បច្ចុប្បន្ន ដែលពុំ សូវមានគេយកចិត្តទុកដាក់ វិស័យ
តែងនិពន្ធស្ថិតក្នុងស្ថានភាពត្រូវគេមើលរំលង។
អ្នកនិពន្ធខ្លួនឯង ក៏ទទួលស្គាល់ការលំបាកនេះដែរ។
ការមិនរីកដុះដាលនៃវិស័យតែងនិពន្ធនៅកម្ពុជាទាក់ទងនឹង
មូលហេតុគឺ៖
ក. ពុំមានការបណ្ដុះ ឬសម្រួចទេពកោលស្យអ្នកជំនាន់ថ្មី និងបរាជ័យជាបន្តបន្ទាប់របស់អ្នកនិពន្ធដូចគ្នា បានធ្វើឲ្យ ក្មេងជំនាន់ក្រោយលេងចង់តែងនិពន្ធ។ ម្យ៉ាងទៀត ក្នុង
ស្ថានភាពសព្វថ្ងៃ ដែលពិភពលោកកំពុងជ្រោមជ្រែង
លើកស្ទួយសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងសង្គមខ្មែរ
ប្រជាជនខ្មែរក៏ទន្ទឹងចាំទទួលយកលទ្ធិប្រជាធិបតេយ្យ
មួយពេញលេញដែរ តែតាមការវាយតម្លៃរបស់សហ
គមន៍អន្ដរជាតិឃើញថា សង្គមខ្មែរសព្វថ្ងៃ អនុញ្ញាតឲ្យ
មានការបញ្ចេញមតិតិចណាស់ ដែលប្រការនេះ អ្នក
អាចមើលឃើញដោយខ្លួនឯង គឺសមាគមអ្នកនិពន្ធខ្មែរ
ដែលពីមុនស្ថិតក្នុងភាពអព្យាក្រិត ឯសព្វថ្ងៃត្រូវគ្រប់ គ្រងដោយអ្នកមានអំណាចនៅក្នុងសង្គម ដោយគេ
យកនាយករដ្ឋមន្រ្ដីខ្មែរទៅដាក់ពីលើធ្វើជាប្រធាន
កិត្តិយស ហើយសមាគមដ៏មានប្រជាប្រិយក្នុងស្រុក
មួយនេះ ចង់មិនចង់ក៏បង្ហាញឲ្យឃើញពីអំណាច
ដែលមិនអាចមានអ្នកនិពន្ធណាម្នាក់ជាសមាជិក
ហ៊ានបញ្ចេញមតិ ឬសរសេររិះគន់សង្គម និង
មនុស្សក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែរ គឺមានតែសរសេរ សរសើរលើកជើងតែប៉ុណ្ណោះ ដើម្បីទទួលបាន
រង្វាន់ ឬលាភសក្ការៈផ្សេងៗ។
លើកស្ទួយសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងសង្គមខ្មែរ
ប្រជាជនខ្មែរក៏ទន្ទឹងចាំទទួលយកលទ្ធិប្រជាធិបតេយ្យ
មួយពេញលេញដែរ តែតាមការវាយតម្លៃរបស់សហ
គមន៍អន្ដរជាតិឃើញថា សង្គមខ្មែរសព្វថ្ងៃ អនុញ្ញាតឲ្យ
មានការបញ្ចេញមតិតិចណាស់ ដែលប្រការនេះ អ្នក
អាចមើលឃើញដោយខ្លួនឯង គឺសមាគមអ្នកនិពន្ធខ្មែរ
ដែលពីមុនស្ថិតក្នុងភាពអព្យាក្រិត ឯសព្វថ្ងៃត្រូវគ្រប់ គ្រងដោយអ្នកមានអំណាចនៅក្នុងសង្គម ដោយគេ
យកនាយករដ្ឋមន្រ្ដីខ្មែរទៅដាក់ពីលើធ្វើជាប្រធាន
កិត្តិយស ហើយសមាគមដ៏មានប្រជាប្រិយក្នុងស្រុក
មួយនេះ ចង់មិនចង់ក៏បង្ហាញឲ្យឃើញពីអំណាច
ដែលមិនអាចមានអ្នកនិពន្ធណាម្នាក់ជាសមាជិក
ហ៊ានបញ្ចេញមតិ ឬសរសេររិះគន់សង្គម និង
មនុស្សក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែរ គឺមានតែសរសេរ សរសើរលើកជើងតែប៉ុណ្ណោះ ដើម្បីទទួលបាន
រង្វាន់ ឬលាភសក្ការៈផ្សេងៗ។
អ្នកនិពន្ធខ្មែរហាក់កំពុងតែលង់លក់ក្នុងដំណេក ព្រោះតែគេមិនសរសេរ គេមិនបានទទួលការហ្វឹកហ្វឺនកាតែងនិពន្ធតាមបែបលក្ខណៈវិទ្យាសាស្រ្ត និងការរៀបចំឲ្យមានការពិភាក្សាជាទូទៅ។ មួយទៀតគឺសមាគមអ្នកនិពន្ធខ្មែរ រៀប
ចំឲ្យមានការប្រកួតប្រជែងតែងនិពន្ធ ដែលមានប្រធានបទ
កំណត់ គឺការលើកស្ទួយអ្នកកាន់អំណាចសព្វថ្ងៃ និង
ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជាវៀតណាម ដែលហាក់ កំពុងប្រលោមអ្នកតែងនិពន្ធខ្មែរឲ្យចូលក្នុងសូង បណ្ដុះ
មិត្តភាពខ្មែរ យួន ចៀសវាងការរិះគន់យួន ពិសេសអំពី
បញ្ហាទឹកដី ហើយអ្នកនិពន្ធខ្លះប្រឹងរកពាក្យអួតសរសើរ
ដើម្បីឲ្យបានរង្វាន់ ឬកិត្តិយសតែប៉ុណ្ណោះ។
អ្នកនិពន្ធជាអ្នកប្រឌិតរឿងរ៉ាវក្នុងសង្គម។ សព្វថ្ងៃសង្គម
ខ្មែរមានបញ្ហាជាច្រើន ពិសេសបញ្ហាទឹកដី និងបញ្ហាពុក
រលួយ តែអ្នកនិពន្ធបាននិយាយរឿងរ៉ាវទាំងនេះតិចតួច
ណាស់ យើងបែរជាឃើញគណបក្សនយោបាយ
ពិសេសគណបក្សជំទាស់ ដែលខ្នះខ្នែងក្នុងរឿងនេះ
ទៅវិញ។
អ្នកនិពន្ធជាអ្នកប្រឌិតរឿងរ៉ាវក្នុងសង្គម។ សព្វថ្ងៃសង្គម
ខ្មែរមានបញ្ហាជាច្រើន ពិសេសបញ្ហាទឹកដី និងបញ្ហាពុក
រលួយ តែអ្នកនិពន្ធបាននិយាយរឿងរ៉ាវទាំងនេះតិចតួច
ណាស់ យើងបែរជាឃើញគណបក្សនយោបាយ
ពិសេសគណបក្សជំទាស់ ដែលខ្នះខ្នែងក្នុងរឿងនេះ
ទៅវិញ។
ខ. ការគំរាមកំហែង ដោយផ្ទាល់ ឬដោយប្រយោល ជា ហេតុធ្វើឲ្យអ្នកនិពន្ធបាក់ស្បាត មិនចង់និយាយ ឬសរសេរ ឬបញ្ចេញមតិរបស់ខ្លួន។ ទោះចង់ ឬមិនចង់ ការបញ្ចេញ
មតិនៅកម្ពុជា បានឡោមព័ទ្ធទៅដោយភាពភ័យខ្លាចដ៏
ចាស់គំរិល។
អ្នកនិពន្ធ មិនមែនជាអ្ននយោបាយទេ អ្នកនិពន្ធពុំមាន
ឧកាសកាន់អំណាច ហើយក៏ពុំដែលចង់បានអំណាច
ដែរ។ អ្វីដែលអ្នកនិពន្ធប្រឌិតឡើង គឺដើម្បីឲ្យមានការ
កម្សាន្ដ និងឲ្យសង្គមមនុស្សពិចារណា គឺពិចារណា ដើម្បីឈានទៅរកការរីកចម្រើន ការផ្លាស់ប្ដូរឥរិយា
បថ និងទៅរកសុភមង្គលក្នុងសង្គម។ តែអ្នកនយោ
បាយខ្លះ តែងតែយកអ្វីៗដែលអ្នកនិពន្ធសរសេរ ទៅ ប្រៀបធៀបនឹងទង្វើរបស់ខ្លួន ទៅប្រៀបនឹងអំពើ
មិនស្មោះត្រង់ ដែលខ្លួនបានប្រព្រឹត្ត ហើយចោទ
ប្រកាន់ ថាអ្នកនិពន្ធបរិហារកេរ ថាអ្នកនិពន្ធនិយាយ
មិនពិត ថាអ្នកនិពន្ធរិះគន់គេ និងបង្កើតជាលេស
ចាប់ចង ឬសម្លាប់ដោយគ្មានការជំនុំជម្រះក៏មាន
ដែលរឿងរ៉ាវ ទាំងនេះ អ្នកនិពន្ធខ្មែរគ្រប់ជំនាន់សុទ្ធ តែមានពិសោធហែលឆ្លងកាត់។
នៅកម្ពុជាប្រព័ន្ធព័ត៌មានស្ទើរតែទាំងអស់ ត្រូវបានគ្រប់
គ្រង ឬឃ្លាំមើលដោយរដ្ឋាភិបាល ការសរសេរ ឬតែង
និពន្ធ និងផ្សព្វផ្សាយ កម្រនឹងគេចរួចពីការតាមដានរបស់ មនុស្សរបស់រដ្ឋាភិបាលណាស់។ មានអ្នកប្រជាធិប
តេយ្យ អ្នក ស្រឡាញ់សេរីភាពជាច្រើន ដែលប្រឹងប្រែង
រើបម្រះចេញពីសង្គម ដែលគ្រប់ គ្រងរបៀបផ្ដាច់ការដូច
សព្វថ្ងៃ តែពួកគេត្រូវលងបន្លាច និងត្រូវរងនូវទារុណកម្មដូចបានបញ្ជាក់ខាងលើ។
កាលពីការបោះឆ្នោតឆ្នាំ២០០៨ អ្នកកំប្លែងឈ្មោះឡោ
ស៊ី និងលោកចម្រើន ត្រូវបានគណបក្សនយោបាយមួយ ជួលឲ្យលែងកំប្លែង ក្រោយមកគណបក្សកាន់អំណាច
គម្រាមអ្នកទាំងនេះរហូត ចុងក្រោយ លោកឡោស៊ី សម្រេចចូលបម្រើគណបក្សនយោបាយនោះ។ ការ គំរាមដល់អាយុជីវិតនៅតែបន្ត ហើយមិនអនុញ្ញាត
ឲ្យអ្នកកំប្លែងរូបនេះ ចេញសម្តែងតាមគ្រប់កញ្ចក់ទូរ
ទស្សន៍។ រហូត ដល់ពេលនេះ នាយឡោស៊ី បានសុំ
អភ័យទោសរាប់សិបដង ទៅនាយករដ្ឋមន្រ្ដី ឬអ្នក
ដឹកនាំគណបក្ស តែនៅតែគ្មានឧកាសចេញសម្ដែង
ដដែល។ គាត់រស់នៅដោយសារមុខរបរសម្ដែង
កំប្លែងរាល់ថ្ងៃគាត់គ្មានការងារធ្វើទេ ព្រោះតែមិន
មាននរណាហ៊ានជួលគាត់។
នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រទេសថៃ សឹង្ហបុរី ម៉ា
ឡេស៊ី ជាប្រទេសដែលនាំមុខផ្នែកសេដ្ឋកិច្ច ហើយ រដ្ឋាភិបាលប្រទេសទាំងនេះ មានឆន្ទៈក្នុងការជំរុញឲ្យ
វិស័យវប្បធម៌រីកចម្រើន អ្នកនិពន្ធ ក៏បានការទទួល ស្គាល់ពីមហាជនទូទៅផងដែរ តែនៅកម្ពុជាប្រទេស
ដ៏ក្រីក្រមួយនេះ គ្មានមូលនិធិសម្រាប់ផ្ដល់ឲ្យអ្នកនិពន្ធ
ឡើយ តែបើគេឲ្យវិញ គឺដើម្បីមប្រើប្រយោជន៍នយោ
បាយរបស់ពួកគេតែប៉ុណ្ណោះ គណបក្សនយោបាយ ណាគ៏មានគំនិតបែបនេះដែរ។ អ្នកនិពន្ធមិនមានសេរី
ភាពក្នុងការបញ្ចេញគំនិតដោយសេរីឡើយ។
ការជ្រើសរើសវិជ្ជាជីវៈជាអ្នកនិពន្ធ អ្នកនិពន្ធទាំង
ឡាយដឹងជាមុនថា យើងនឹងប្រឈមមុខ យើងនឹង
ទទួលទោស ត្រូវរត់ចោលស្រុក យើងអាចនឹងត្រូវ
គេសម្លាប់ តែជនដែលតាមឈ្លានីសអ្នកនិពន្ធភ្លេច
គិតថា គេកំពុងតែបំផ្លាញ វប្បធម៌របស់ខ្លួន ព្រោះ
ថា បើគ្មានអ្នកនិពន្ធ បើគ្មានអ្នកនិពន្ធឯករាជទេ អ្វី
ដែល អ្នកបានឮគឺមានសំឡេងតែមួយគត់ ហើយ
មនុស្សជំនាន់ក្រោយ និងបាត់បង់ឧកាសដឹងឮរឿង រ៉ាវរបស់មនុស្សជំនាន់មុន តាមរយៈការប្រឌិត
របស់អ្នកនិពន្ធ ពេលនោះហើយ ដែលសង្គមមិន
អាចរីកចម្រើនបានឡើយ។ ជាក់ស្ដែង ក្រោមការ
គ្រប់គ្រងរបស់ពួកខ្មែរក្រហម ដែលមានការកាប់
សម្លាប់យ៉ាងរង្គាល ហើយ បំផ្លាញមរតកវប្បធម៌
គ្មានសល់ រហូតដល់ពេលនេះជិត៤០ឆ្នាំហើយ
សង្គមខ្មែរ មិនទាន់មានអ្នកនិពន្ធឆ្នើម មិនទាន់មាន
អ្នកនិពន្ធកម្រិតអន្តរជាតិនៅឡើយទេ។ យើងជាខ្មែរ ត្រូវហ៊ានទទួលស្គាល់ថា ដូនតាយើងខ្លះ និងសម័យ
របស់យើងនេះ បានប្រព្រឹត្តមិនគប្បីចំពោះអ្នកនិពន្ធ
ដែលជាផ្នែកមួយ នាំឲ្យអក្សរសាស្រ្តជាតិ វប្បធម៌ ជាតិឈានទៅរកការរលត់រលាយ។
៣.អ្នកនិពន្ធ និងស្នាដៃ
សព្វថ្ងៃ ព្រោះតែសង្គមខ្មែរនៅមានការត្បិតត្បៀត សិទ្ធិសេរីភាពអ្នកនិពន្ធ ជាហេតុធ្វើឲ្យអ្នកនិពន្ធ
ស្ងប់ស្ងាត់។ នៅក្នុងសង្គមខ្មែរ ពុំមានស្នាដៃរបស់
អ្នកនិពន្ធ ជំនាន់ ថ្មីណាមួយលេចធ្លោនៅឡើយ
ទេ ដោយហេតុថា អ្នកនិពន្ធមិនមានទំនាក់ ទំនង
គ្នា អ្នកនិពន្ធមិនបានទទួលការបណ្តុះបណ្តាល
ឲ្យស៊ីជម្រៅ អ្នកនិពន្ធមិន ទទួលមានគំនិតថ្មីពី
ខាងក្រៅ អ្នកនិពន្ធក្រីក្រ មិនមានពេលគ្រប់គ្រាន់
នឹងគិតគូរ អំពីការតែងនិពន្ធ ឲ្យបានពេញលេញ
អ្នកនិពន្ធនៅមានភាពខ្លាចរអា មិនហ៊ានបោះពុម្ព
ផ្សាយស្នាដៃរបស់ខ្លួន។
នឹងគិតគូរ អំពីការតែងនិពន្ធ ឲ្យបានពេញលេញ
អ្នកនិពន្ធនៅមានភាពខ្លាចរអា មិនហ៊ានបោះពុម្ព
ផ្សាយស្នាដៃរបស់ខ្លួន។
ស្នាដៃមួយចំនួន ដែលមាននៅលើទីផ្សារ ភាគច្រើន គឺជាស្នាដៃដែលផ្សាយដដែលៗ ស្នាដៃមួយចំនួនធំ មិនទាន់មានគុណសម្បត្តិ អាចជួយឲ្យអ្នកអានខ្មែរ
រកឃើញពន្លឺថ្មីឡើយ។
រកឃើញពន្លឺថ្មីឡើយ។
ប្រជាជនខ្មែរមានទម្លាប់អានសៀវភៅតិចណាស់ នេះជាមូលហេតុមួយ ដែល អ្នកនិពន្ធពិបាកបញ្ចេញស្នាដៃរបស់ខ្លួនទៅលើទីផ្សារដែរ ព្រោះថានៅ
កម្ពុជា មិនទាន់ មានអ្នកបោះពុម្ពផ្សាយល្អទេ តែ
បើមានវិញ គឺអ្នកនិពន្ធត្រូវបង្ខំចិត្តលក់ ស្នាដៃ
របស់គេ យ៉ាងថោកបំផុត ទៅឲ្យអ្នកបោះពុម្ព
ផ្សាយផ្ដាច់មុខតែម្ដង។
ក្នុងទសវត្សទី៧០ ប្រជាជនកម្ពុជាជាងប្រាំលាន
នាក់ដែលរងគ្រោះ ព្រោះរបបខ្មែរក្រហម តែមានអ្នកសរសេរអំពីដំណើរជីវិតកាលនោះ
ប្រហែល១០០នាក់ប៉ុណ្ណោះ។
៤.អ្នកនិពន្ធ និងការអប់រំ
អ្នកនិពន្ធខ្មែរសម័យថ្មី ភាគច្រើនមិនមានការបណ្ដុះ បណ្តាលតាមបែបវិទ្យាសាស្រ្តទេ។ ការចេះតែង
និពន្ធ ពិសេសកំណាព្យ គឺអ្នកនិពន្ធយើងចេះ
អាចតែងបានតែតាមទម្រង់ ឬតាមបែបបទរបស់
អ្នកនិពន្ធមុនៗតែប៉ុណ្ណោះ ដែលទម្រង់នៃការតែង
អ្នកនិពន្ធមុនៗតែប៉ុណ្ណោះ ដែលទម្រង់នៃការតែង
និពន្ធ និងអត្ថន័យនៅមានលក្ខណៈបុរាណ ឯខ្លឹម
សារដ៏ស៊ីជម្រៅប្រៀបទៅអ្នកនិពន្ធនៅបស្ចឹម
ប្រទេស គឺយើងទទួលស្គាល់ថានៅមានកម្រិត
នៅឡើយ។
ប្រទេស គឺយើងទទួលស្គាល់ថានៅមានកម្រិត
នៅឡើយ។
អ្នកនិពន្ធ ដែលចេះភាសាបរទេស អ្នកនិពន្ធ ដែល មានឧកាសចេញទៅបរទេស និងទទួលការបណ្តុះ បណ្ដាលនៅបរទេស គេមានសមត្ថភាពខ្ពស់ក្នុង
ការតែងនិពន្ធ។ តែអ្នកនិពន្ធខ្មែរតិចណាស់ ដែល មានសំណាងចេញពីប្រទេសរបស់ខ្លួន ព្រោះ
សង្គមខ្មែរហាក់ដូចជាបិទជិត ហើយអ្នកនិពន្ធ
បរទេសតិចណាស់ ដែលធ្វើការសហការជា
មួយអ្នកនិពន្ធខ្មែរ។ តែបើគេសហការការវិញ
គឺក្នុងបំណងតែមួយ គឺបំបិទមាត់ អ្នកនិពន្ធមិន
ឲ្យបញ្ចេញមតិ ព្រោះមិនចង់ឲ្យអ្នកនិពន្ធរិះគន់
ពីប្រទេសរបស់គេ ដែលកំពុងមានឥទ្ធិពល
លើសង្កមខ្មែរ នេះជាអ្វីដែលមានកន្លងមក។
កត្តាទាំងនេះហើយ ដែលបណ្ដាលឲ្យអ្នក
ពីប្រទេសរបស់គេ ដែលកំពុងមានឥទ្ធិពល
លើសង្កមខ្មែរ នេះជាអ្វីដែលមានកន្លងមក។
កត្តាទាំងនេះហើយ ដែលបណ្ដាលឲ្យអ្នក
និពន្ធខ្មែរ ក៏ដូចវិស័យតែងនិពន្ធធ្លាក់ចុះ។
៥.ប្រភេទនៃការតែងនិពន្ធ
អ្នកនិពន្ធនៅកម្ពុជា មិនទាន់បានបែងចែកដូចនៅ ប្រទេសជឿនលឿនទេ មាន អ្នកនិពន្ធខ្លះ អាច
តែងកំណាព្យ ចម្រៀង និងប្រលោមលោកផង
ដែរ ឯអ្នកនិពន្ធ ខ្លះ ទៀតអាចតែងភាពយន្ដ តែ
អ្នកនិពន្ធភាពយន្ដមិនមានច្រើនទេ ស្របនឹង
សម័យកាលបច្ចុប្បន្ន ដែលវិស័យភាពយន្ដ
ធ្លាក់ចុះខ្សោយផង។
អ្នកនិពន្ធក៏មានឋានៈដូចអ្នកនយោបាយដែរ តែអ្នក និពន្ធត្រូវកសាងសមត្ថភាព ដោយសរសេរ និង
ផ្សាយឲ្យបានច្រើន ឲ្យមានន័យទើបឈានទៅ
ដល់មានការទទួលស្គាល់ពីមហាជន។ ម្យ៉ាងទៀត នៅកម្ពុជាមិនសម្បូរណ៍របៀបតែងនិពន្ធ ដូចនៅ
បណ្ដាប្រទេសផ្សេងទេ ឧ: បើនិយាយពីMeta
fiction គឺ យើងមិនដឹងថា តើជារបៀបគិត របៀប
តែង និងគំនិតក្នុងរឿងបែបនេះយ៉ាងណាទេ។
៦.តម្លៃជាអ្នកនិពន្ធ
អ្នកនិពន្ធ មានតម្លៃ មានកិត្ដិយស ដោយគ្មាន
នរណាប្រកួតប្រជែងបាន ហើយតម្លៃនេះមិនមែនបានដោយការបោះឆ្នោត គៃបំបាត់សន្លឹក
ឆ្នោតទេ គឺបានមកដោយសុចរិត ដោយគំនិត
ប្រាជ្ញាច្នៃប្រឌិត គឺជាកិត្តិយសដែលមនុស្ស
ជាតិទទួលស្គាល់ ព្រោះអ្នកនិពន្ធ និពន្ធរឿង
ប្រលោមលោក កំណាព្យ និងអត្ថបទផ្សេងៗ
ឡើង ដើម្បីបម្រើសាធារណៈជន។ បើបទ
និពន្ធរបស់គេមានលក្ខណៈសាកល ទៀត
នោះ នោះគេពិតជាបានទទួលការគាំទ្រពី
ពិភពលោកមិនខាន។
ដោយឡែក អ្នកនិពន្ធខ្មែរ ដែលស្នាដៃនៅមាន
កម្រិតស្រាប់នោះ ថែមទាំងមិនទាន់មានការ
លើកទឹកចិត្ត ពីស្រទាប់មហាជន និងរដ្ឋាភិបាល
ថែមទៀត។ ទន្ទឹមនោះ អ្នកនិពន្ធមួយចំនួន រង
នូវការប្រមាថ ការគម្រាមគំហែង ដែលធ្វើឲ្យ
ពួកគេពិបាកទ្រាំទ្រ និងសុខចិត្តបោះបង់ចោល
ការតែងនិពន្ធក៏មាន។ អ្នកនិពន្ធខ្មែរ ពុំមានត្រូវ
បានគេតម្លៃឡើយក្នុងសង្គមខ្មែរបច្ចុប្បន្ន។
៧. អ្នកនិពន្ធ និងសេរីភាព
ក្នុងដំណាក់កាលដែលអ្នកនិពន្ធត្រូវគេបោះបង់
ចោល មានយុវអ្នកនិពន្ធមួយ ចំនួនបាន ព្យាយាមដុះដាលដោយខ្លួនឯង ដោយពួកគេតែងនិពន្ធ
ហើយចេញ ផ្សាយតាមBlogរបស់គេ។ អ្នកនិពន្ធ
មួយចំនួនទៀត បង្កើតឲ្យមានបណ្ដាញទាក់ ទង
តាមរយៈប្រព័ន្ធបច្ចេកវិទ្យាក៏មាន។ ប៉ុន្ដែអ្វីទាំងនេះ ដែលអ្នកនិពន្ធកំពុងធ្វើ នៅតែនាំមកនូវការបារម្ភ
ដដែល ព្រោះសព្វថ្ងៃ ការគម្រាមកំហែងមិនទាន់
បាន ធូរស្រាលនៅឡើយទេ។
លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់
ស្រុកនិងជាសមាជិកអង្គការភែនកម្ពុជា ធ្លាប់
ត្រូវបានអ្នកមានអំណាចប្ដឹងរហូតជាប់គុក
ត្រូវបានអ្នកមានអំណាចប្ដឹងរហូតជាប់គុក
ព្រោះតែគាត់ សរសេរអត្ថបទ អំពីបញ្ហាអំពើ
ពុករលួយនៅកម្ពុជា។ លោកគឹម សុខា កាល
នោះជាប្រធាន អង្គការសិទ្ធិមនុស្សមួយ លោក
ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃ្មុំ ក៏ធ្លាប់
ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុកអស់ជាច្រើនខែ
ដែរ រួមទាំងអ្នក កាសែតផ្សេងទៀត ត្រូវបាន
តុលាការកោះហៅជាបន្ដបន្តាប់ ព្រោះតែការ
បញ្ចេញមតិរបស់ពួក ចុងក្រោយគឺលោក សេង
គុណការ បុគ្គលិកអង្គការស្បៀងអាហារពិភពលោកគ្រាន់តែចែកផ្សាយការរិះគន់មេដឹកនាំ
រដ្ឋាភិបាលខ្មែរ ដែលដកចេញពីគេហទំព័រខេ
អាយ ត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោស
យ៉ាងតក់ក្រហល់ នេះជាវិធានការបំបាត់សេរី
ភាពបញ្ចេញមតិរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ប្រសិនបើអ្នកនិពន្ធណាហ៊ានសរសេរបញ្ចេញ
មតិរិះគន់ អ្នកនិពន្ធខ្មែររូបនោះ ពិតជាវាសនា មិនខុសពីចូលគុកឡើយ។
អាយ ត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោស
យ៉ាងតក់ក្រហល់ នេះជាវិធានការបំបាត់សេរី
ភាពបញ្ចេញមតិរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ប្រសិនបើអ្នកនិពន្ធណាហ៊ានសរសេរបញ្ចេញ
មតិរិះគន់ អ្នកនិពន្ធខ្មែររូបនោះ ពិតជាវាសនា មិនខុសពីចូលគុកឡើយ។
មានអ្នកនិពន្ធខ្លះ ដោយសារតែមានការគាបសង្កត់
ខ្លាំងពេក ធ្វើឲ្យពួកគេបង្ខំចិត្ត រត់គេចចេញពីស្រុក
ទេស ព្រាត់ប្រាសក្រុមគ្រួសារ ហើយកសាងជីវ
ភាពថ្មីនៅ បរទេសទាំងលំបាកលំបិន។ អ្នកនិពន្ធ
ណា ដែលហ៊ានសរសេររិះគន់ចំពោះ ឬ មិនចំ
ពោះដល់អ្នកមានឋានៈយសស័ក្កក្នុងរដ្ឋាភិបាល
អ្នកនិពន្ធនោះ មិនដែល ទទួលមាន វាសនាល្អ
ឡើយ។ ប៉ុន្មានឆ្នាំមុននេះនេះ លោកគង់ ប៊ុន
ឈឿន អ្នកនិពន្ធជើងចាស់ លោកជាអ្នកនិពន្ធ
ប្រលោមលោក កំណាព្យ ចម្រៀង និងភាព
យន្ដផងនោះ ចុងក្រោយសម្រេចនិរទេសខ្លួនទៅរស់នៅប្រទេសន័រវេស។ អ្នកនិពន្ធឈ្មោះ
ប៉ែន ពុទ្ធសភា កំពុងតែរត់គេចខ្លួនពីការតាម
ចាប់របស់អជ្ញាធរ ដែលរហូតមកដល់ពេល
នេះ មិនដឹងថានៅទីណាផង។
៨.សារជាតិអ្នកនិពន្ធ
អ្នកនិពន្ធ ជាមនុស្សពិសេស ដែលបង្កើតប្រវត្តិ
សាស្រ្ដបាន ដោយប្រឌិតទាំងស្រុង ហើយស្នា
ដៃរបស់គេបង្ហាញនូវតថភាពសង្គម។ អ្នកនិពន្ធ
ខ្មែរ ក៏មានអត្តសញ្ញាណនេះដែរ។ អ្នកនិពន្ធ
មានឋានៈវណ្ណៈ ដូចអ្នកនយោបាយដែរ តែផ្ដល់
កិត្តិយសដោយមហាជន និងទទួលទោសទណ្ឌពី អ្នកមានអំណាចក្នុងសង្គម។
នៅកម្ពុជា អ្នកនិពន្ធណាដែលសរសេររិះគន់ដល់
រដ្ឋាភិបាល ដោយផ្ទាល់ ឬដោយប្រយោល ថា
រដ្ឋាភិបាលមិនគោរពសិទ្ធមនុស្ស ថារដ្ឋពុករលួយ
ប្រទេសផ្ដាច់ការ អ្នកនិពន្ធនោះ ត្រូវបានគេកត់
សំគាល់ មិនយូរមិនឆាប់នឹងត្រូវទទួលទោស
ទណ្ឌ ហើយគេអាចនឹងចាត់ទុកថា អ្នកនោះជា
សមាជិកសកម្មរបស់គណបក្សនយោបាយ
ទោះបីអ្នកនិពន្ធរូបនោះ មិនមែនជាសមាជិក
របស់បក្សនយោ បាយណាមួយក្តី។ មានអ្នក
និពន្ធខ្លះ ចុងក្រោយ ត្រូវបង្ខំចិត្តចូលរួមក្នុង
គណបក្សនយោបាយដែរ ព្រោះបើមិនចូល
រួមជាសមាជិកគណបក្សនយោបាយទេ ពួក
គេ មិនបានជំនួយពេលមានគ្រាអាសន្ន ឬការ
គំរាមកំហែងជាយថាហេតុណាមួយ ការពិត
សូម្បីតំណាងសិទ្ធិ មនុស្សអង្គការសហប្រជា
ជាតិប្រចាំកម្ពុជា ក៏រដ្ឋាភិបាលនេះ ចោទប្រ
កាន់ថា ធ្វើការបម្រើឲ្យគណបក្សប្រឆាំងដែរ។
ជាតិប្រចាំកម្ពុជា ក៏រដ្ឋាភិបាលនេះ ចោទប្រ
កាន់ថា ធ្វើការបម្រើឲ្យគណបក្សប្រឆាំងដែរ។
ជារួមស្ថានភាពសង្គមខ្មែរ មិនអនុញ្ញាតឲ្យ
អ្នកនិពន្ធ បញ្ចេញមតិដោយសេរីបានឡើយ
មិនត្រឹមតែប៉ុណ្ណោះ អំពើហឹង្សា ឬការចាប់
ចង ការកោះហៅតាមរយៈតុលាការនៅតែ
ជាបញ្ហា នៅតែជាការគំរាមដល់អារម្មណ៍
អ្នកនិពន្ធដែរ។ មានតែការសម្លឹងមើល និង
ជួយជ្រោមជ្រែងពីបរទេសទេ ដែលនាំឲ្យ
មានការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា
ការបញ្ចេញមតិប្រព្រឹត្តទៅបានរលូនខ្លះ៕
មានការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា
ការបញ្ចេញមតិប្រព្រឹត្តទៅបានរលូនខ្លះ៕
គួរតែមានការផ្លាស់ប្តូរ... មិនមែនចាំតែគេដើរទៅមុខអស់ ហើយយើងដើរថយក្រោយនោះទេ...
ReplyDeleteFrom you first.
ReplyDelete