១.អាសូររាស្ត្រខ្មែរ កាលមុនពូកែខ្លាំងក្លា
ពូជសាសន៍ថ្លៃថ្លា កសាងមហានគរ។
២.ប្រវត្តិសាស្រ្តាចារ ជាជាតិមហាសម្បូណ៌
ពេលនេះអាសូរ ញើសឈាមបែរហូរអសារ។
៣.ជំនាន់ថ្មីនេះ នរណានឹងចេះរក្សា
ដំណែលដូនតា រាស្រ្តជួបទុក្ខាឥតស្រាន្ត។
៤.ដើរដេកតាមផ្លូវ រស់គ្មានលំនៅកំសាន្ត
អ្នកធំមានបាន លុយវិឡាឡានច្រើនក្រៃ។
៥.បុណ្យស័ក្តិសប្បាយ មាសប្រាក់មានចាយរាល់ថ្ងៃ
រាស្រ្តក្រគ្មានន័យ រស់ត្រឹមចំណីសំណល់៕
No comments:
Post a Comment