By Tararith
១.ដីព្រៃបឹងបួរស្ទឹងទន្លេ
ប៉ះមិនបានទេសុទ្ធមានម្ចាស់
សមុត្រធំធេងផ្ទៃអាកាស
នរណាហ៊ានប៉ះនឹងគ្រាំគ្រា។
២.ពិភពលោកនេះមានកម្មសិទ្ធ
អ្នកមានជីវិតបែងចែកគ្នា
ទាំងមនុស្សទាំងសត្វតែងទាមទារ
ថាខ្លួនជាម្ចាស់នៃផែនដី។
៣.ពេលមួយមនុស្សសត្វស្លាប់អសារ
ផែនពសុធានៅប្រណី
សាច់ឈាមត្រូវកប់នៅក្រោមដី
ក្នុងន័យនេះនរណាជាម្ចាស់។
No comments:
Post a Comment