by Tararith
១.ច្រកចាំយាមដែនឈាមយុទ្ធជន រ៉ាប់រងរែកពុនជាតិជាខ្មែរ
ដែនដីកោះកុងកម្មឥតល្ហែ ដែនទុក្ខនៃខ្មែរគ្រប់ៗគ្នា។
២.ចាំយាមអើយដើមឡើយខ្ញុំចាំ ជាឆ្មាំលបឆ្មក់លបប្រហារ
យកទ្រូងការពារដែនខេមរា ទប់ទល់មហាចោរឈ្លានពាន។
៣.ដែនកោះដែនកើតកលសង្រ្គាម សត្រូវគំរាមរានទន្រ្ទាន
ចាំយាមចាំឃាត់ចោរស្រេកឃ្លាន រក្សាឲ្យបានខ្មែរបុរី។
Very good.
ReplyDeleteI love it.
Chumnor
http://khmerpen.blogspot.com
Thanks
ReplyDelete